អ៊ីរ៉ង់ព្រមានបារាំង និងអង់គ្លេស អំពីការឆ្លើយតបភ្លាមៗ ចំពោះការដាក់ពង្រាយ នៅច្រកសមុទ្រ Hormuz

2026/05/11 11:33:12 pm        49

កាលពីថ្ងៃអាទិត្យ (ទី១០ ខែឧសភា ឆ្នាំ២០២៦) អ៊ីរ៉ង់ បានព្រមានចក្រភពអង់គ្លេស និងបារាំងថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន នឹងចាប់ផ្តើម «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ» ចំពោះនាវាចម្បាំងណាមួយដែលត្រូវបានបញ្ជូនទៅច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងប៉ារីស និងឡុងដ៍្រ បានបញ្ជូននាវាទៅកាន់តំបន់នោះ។

អនុរដ្ឋមន្ត្រីការបរទេស លោក Kazem Gharibabadi បានបង្ហោះសារនៅលើបណ្ដាញសង្គម X ថា៖ «យើងសូមរំលឹកពួកគេថា ទាំងក្នុងពេលវេលាមានសង្គ្រាម និងពេលវេលាមានសន្តិភាព មានតែសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប៉ុណ្ណោះ ដែលអាចបង្កើតបាននូវសន្តិសុខ នៅក្នុងច្រកសមុទ្រនេះ ហើយខ្លួននឹងមិនអនុញ្ញាតឲ្យប្រទេសណាមួយជ្រៀតជ្រែក ក្នុងបញ្ហាបែបនេះជាដាច់ខាត»។

ទន្ទឹមនឹងនេះ នៅថ្ងៃអាទិត្យនោះ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា បារាំង «មិនដែលគិតទុកជាមុន» ពីការដាក់ពង្រាយកងទ័ពជើងទឹក នៅច្រកសមុទ្រ Hormuz ទេ ប៉ុន្តែជាបេសកកម្មសន្តិសុខដែលនឹងត្រូវបាន «សម្របសម្រួលជាមួយអ៊ីរ៉ង់»។

នៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុង Nairobi ប្រទេសកេនយ៉ា លោក Macron បាននិយាយថា លោកនៅតែប្រកាន់ខ្ជាប់នូវជំហររបស់លោក បន្ទាប់ពីអ៊ីរ៉ង់បានព្រមានអំពី «ការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងភ្លាមៗ» ចំពោះការដាក់ពង្រាយនាវាចម្បាំងណាមួយរបស់បារាំង ឬអង់គ្លេស នៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេស និងបារាំង កំពុងដឹកនាំកិច្ចប្រឹងប្រែង ដើម្បីបង្កើតសម្ព័ន្ធភាពអន្តរជាតិមួយ ក្នុងគោលបំណងធានាដល់សុវត្ថិភាព នៅច្រកសមុទ្រ Hormuz ប៉ុន្តែអាចធ្វើទៅបាន លុះត្រាតែកិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ត្រូវបានឈានដល់ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        5
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        10
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm