យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី កើតអគ្គិភ័យ នៅអាកាសយានដ្ឋាននេប៉ាល់ នាំឲ្យមានការជម្លៀសបន្ទាន់

2026/05/11 11:39:18 pm        125

យន្តហោះពាណិជ្ជកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍ទួរគី បានកើតមានអគ្គិភ័យឆាបឆេះម៉ាស៊ីនភ្លាមៗ បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan ក្នុងទីក្រុង Kathmandu របស់ប្រទេសនេប៉ាល់ ដែលជំរុញឲ្យមានការជម្លៀសចេញជាបន្ទាន់ ដោយគេបានឃើញអ្នកដំណើរ និងក្រុមការងារទាំងអស់ចុះពីលើយន្តហោះដោយគ្មានរបួសធ្ងន់ធ្ងរអ្វីឡើយ។

ឧប្បត្តិហេតុដ៏គួរឲ្យតក់ស្លុតនេះ ដែលបានកើតឡើងនៅព្រឹកថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះ បានរំខានដល់ប្រតិបត្តិការ នៅច្រកទ្វារអន្តរជាតិចម្បងតែ ១គត់របស់ប្រទេសនេះ។ យោងតាមរបាយការណ៍បឋមពីអាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ (CAAN) យន្តហោះនេះ បានចុះចតដោយជោគជ័យនៅលើផ្លូវរត់នៃអាកាសយានដ្ឋាន នៅពេលដែលអ្នកគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស បានសង្កេតឃើញមានផ្សែង និងអណ្តាតភ្លើងហុយចេញពីម៉ាស៊ីនផ្នែកខាងស្តាំ។ ភាពភ័យស្លន់ស្លោបានកើតមាននៅក្នុងកាប៊ីនភ្លាមៗ ខណៈដែលអ្នកដំណើរបានឃើញអណ្ដាតភ្លើងរាលដាលយ៉ាងឆាប់រហ័សពាសពេញគ្រោងស្លាប។

វីដេអូដែលត្រូវបានថតនៅអាកាសយានដ្ឋានអន្តរជាតិ Tribhuvan បានបង្ហាញយន្តហោះនៅលើផ្លូវរត់ ដោយមានស្លាយ (ផ្លូវរំអិល) ជម្លៀស បុគ្គលិកអាកាសយានដ្ឋានបានប្រមូលផ្តុំគ្នានៅក្បែរនោះ ហើយមនុស្សម្នាប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានីយអ្នកដំណើរ។ អន្តរាគមន៍យ៉ាងរហ័សរបស់ក្រុមឆ្លើយតបបន្ទាន់ គឺមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់មិនឲ្យមានគ្រោះមហន្តរាយធ្ងន់ធ្ងរ។

អ្នកនាំពាក្យរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលនេប៉ាល់ បានប្រាប់សារព័ត៌មានថា អ្នកដំណើរទាំង ២៧៧នាក់ និងបុគ្គលិក ១១នាក់ នៅលើយន្តហោះនោះ ដែលធ្វើដំណើរពីទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ត្រូវបានជម្លៀសចេញដោយប្រើច្រកចេញសង្គ្រោះបន្ទាន់ បន្ទាប់ពីមានអគ្គិភ័យនោះ ហើយបញ្ជាក់ថា គ្មាននរណាម្នាក់រងរបួសឡើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        2
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        27
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm