[UPDATE] សភាហ្វីលីពីនចោទប្រកាន់ទម្លាក់តំណែងអនុប្រធានាធិបតី លោកស្រី Sara Duterte ជាលើកទី២

2026/05/12 12:39:37 am        114

នៅថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ សភាបានអនុម័តរបាយការណ៍របស់គណៈកម្មាធិការយុត្តិធម៌ ដែលបានរកឃើញមូលហេតុមានមូលដ្ឋានអាចទទួលយកបាន នៅក្នុងពាក្យបណ្តឹងប្រឆាំងនឹងអនុប្រធានាធិបតី គឺលោកស្រី Sara Duterte ជាចំណាត់ការដែលបានធ្វើឲ្យលោកស្រីក្លាយជាមន្ត្រីហ្វីលីពីនដំបូងគេ ក្នុងប្រវត្តិសាស្រ្ត ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង ២លើក។

សមាជិកសភាសរុបចំនួន ២៥៥រូប បានបោះឆ្នោតចោទប្រកាន់ទម្លាក់តំណែងលោកស្រី Duterte ជាចំនួនដែលលើសពីសមាជិកសភា ២១៥រូប ដែលបានចុះហត្ថលេខាលើពាក្យបណ្តឹងចោទប្រកាន់ទម្លាក់តំណែងលោកស្រី កាលពីឆ្នាំមុន។ សមាជិកសភា ២៦រូប បានបោះឆ្នោតប្រឆាំងនឹងការចោទប្រកាន់នេះ ខណៈដែល ៩រូប បានផ្ដល់សំឡេងអនុបវាទ។ ដំណើរការនេះ គំរាមកំហែងដល់ផែនការរបស់លោកស្រី ក្នុងការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីនៅឆ្នាំ២០២៨។

នេះគឺជាការវិវត្តមួយ នៅក្នុងសភា ដែលនៅដើមឆ្នាំនេះ មានសមាជិកសភា ដែលសូម្បីតែមកពីក្រុមសំឡេងភាគច្រើនក៏ដោយ កំពុងបង្ហាញការសង្ស័យខ្លាំង ចំពោះកិច្ចប្រឹងប្រែង ដើម្បីចោទប្រកាន់លោកស្រី Duterte ម្តងទៀត។ ការបោះឆ្នោតអនុម័ត នៅថ្ងៃចន្ទនេះ នឹងបញ្ជូនដំណើរការចោទប្រកាន់ទម្លាក់តំណែងនេះទៅកាន់ព្រឹទ្ធសភា ដើម្បីបើកការជំនុំជម្រះ ដែលប្រសិនបើត្រូវបានកាត់ទោសថា មានកំហុសពិតមែននោះ កូនស្រីរបស់អតីតប្រធានាធិបតី គឺលោក Rodrigo Duterte នឹងត្រូវដកហូតសិទ្ធិកាន់តំណែងសាធារណៈ។

ស្ត្រីវ័យ ៤៧ឆ្នាំរូបនេះ កំពុងនាំមុខនៅក្នុងការស្ទង់មតិដំបូងៗ ក្នុងការបានទៅជំនួសតំណែងគូប្រជែងដ៏ធំរបស់លោកស្រី គឺលោកប្រធានាធិបតី Ferdinand Marcos Jr.។ សំណុំរឿងប្រឆាំងនឹងអនុប្រធានាធិបតីរូបនេះ បានកើតចេញមកពីការចោទប្រកាន់ពីបទប្រើប្រាស់មូលនិធិសាធារណៈខុស និងការគំរាមកំហែងជាសាធារណៈ ចំពោះលោក Marcos ភរិយារបស់លោក និងបងប្អូនជីដូនមួយរបស់លោក គឺអតីតប្រធានសភា។

លោកស្រី Duterte ត្រូវបានចោទប្រកាន់ពីបទចោទប្រកាន់ទម្លាក់តំណែង ជុំវិញមូលហេតុដូចគ្នា នៅឆ្នាំ២០២៥ ប៉ុន្តែតុលាការកំពូល បានរារាំងដំណើរការនេះ ដោយផ្ដល់ហេតុផលពាក់ព័ន្ធនឹងបច្ចេកទេស មុនពេលការជំនុំជម្រះរបស់ព្រឹទ្ធសភាអាចចាប់ផ្តើម៕

អត្ថបទដែលទាក់ទង

ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm        12
UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        33
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់

2026/07/24 03:29:51 pm
​ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm
​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm