ចិននិយាយនៅថ្ងៃចន្ទនេះថា ពួកគេនឹងពិភាក្សាលើបញ្ហាពាក់ព័ន្ធនឹងប្រទេសទាំង ២ និងសន្តិភាពពិភពលោកជាមួយសហរដ្ឋអាមេរិក មុនដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump មកកាន់ទីក្រុងប៉េកាំងនាថ្ងៃពុធខាងមុខនេះ ។
លោក Guo Jiakun គឺជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា លោកប្រធានាធិបតី Xi Jinping នឹងមានកិច្ចពិភាក្សាដ៏ស៊ីជម្រៅជាមួយលោកប្រធានាធិបតី Trump លើបញ្ហាសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងទំនាក់ទំនិងចិន-អាមេរិក ហើយនិងសន្តិភាព និងការអភិវឌ្ឍសកលលោក ។

លោក Guo បន្តថា ចិនត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ដោយប្រកាន់ខ្ជាប់ ស្មារតីសមភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍គ្នាទៅវិញទៅមក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងគ្រប់គ្រងការខ្វែងគំនិតគ្នា ។
លោក Trump និងលោក Xi គ្រោងនឹងជួបគ្នានៅទីក្រុងប៉េកាំងនាថ្ងៃទី ១៤-១៥ ខែឧសភាខាងមុននេះ ។ យន្តហោះ Air Force មួយគ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញចុះចតនៅអាកាសយានដ្ឋានអន្តរជាតិក្រុងប៉េកាំង នាថ្ងៃចន្ទនេះ ។
កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសចិនដោយប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរយៈពេលជិត ១ទសវត្សរ៍កន្លងមកនេះ ដែលដំបូងឡើយគ្រោងនឹងធ្វើឡើងនៅចុងខែមីនា ប៉ុន្តែត្រូវបានពន្យាពេលវិញ ដោយសារជម្លោះជាមួយអ៊ីរ៉ង់ ។
ជំនួបកំពូលនេះដែរ កើតមានឡើង ចំពេលសំខាន់សម្រាប់របត់នយោបាយសកល និងសេដ្ឋកិច្ចសកល ៕
