លោក Trumpប្រដូចគោលនយោបាយរិះគន់របស់អ៊ីរ៉ង់ទៅនឹងអំឡុងពេលនៃរដ្ឋបាលរបស់លោក Obama

2026/05/12 01:17:12 am        54

នៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Truth Social កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានាធិបតីសហរដ្ឋអាមេរិលោក Donald Trump បានចេញការស្តីបន្ទោសយ៉ាងខ្លាំងចំពោះអ៊ីរ៉ង់ ដោយរូបលោកបានចោទប្រកាន់ប្រទេសមួយនេះថា បោកប្រាស់ និងរិះគន់ថ្នាក់ដឹកនាំកាលពីមុនរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ជាពិសេសអំឡុងរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក Barack Obama ។

លោក Trump បានអះអាងថា អ៊ីរ៉ង់បានលេងហ្គេមជាមួយសហរដ្ឋអាមេរិក និងពិភពលោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយនិងបានចោទប្រកាន់ប្រទេសមួយនេះថា ទទួលបានអត្ថប្រយោជន៍ច្រើនពីគោលនយោបាយដែលបានអនុវត្ត អំឡុងរដ្ឋបាលរបស់លោក Obama ។

លោកសំដៅលើការរៀបចំហិរញ្ញវត្ថុធ្វើឡើង អំឡុងពេលនោះ រួមទាំងការផ្ទេរមូលនិធិទៅកាន់ទីក្រុងតេអេរ៉ង់ ដែលអំណោយផលខ្លាំងដល់អ៊ីរ៉ង់ ។

នៅក្នុងសារបង្ហោះនោះដែរ លោក Trumpបានចោទប្រកាន់អ៊ីរ៉ង់ថា បានជាប់ព័ន្ធនឹងការវាយប្រហារលើអាមេរិក និងគាបសង្កត់បាតុកម្មក្នុងស្រុក ខណៈលោកព្រមានថា ទីក្រុងតេអេរ៉ង់លែងអាចធ្វើរឿងបែបនេះ ដោយគ្មានទោសពៃបានទៀតហើយ ។

សេចក្តីអត្ថាធិប្បាយរបស់លោក Trump បានកើតមានឡើង ស្របពេលភាពតានតឹងនៅតែមានកម្រិតខ្ពស់នៅក្នុងតំបន់ បើទោះបីជាមានកិច្ចខិតខំការទូត រួមទាំងការឆ្លើយតបរាយការណ៍របស់អ៊ីរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចប្រជុំមានគោលបំណងបញ្ចប់ជម្លោះ និងធ្វើឲ្យស្ថិរភាពផ្លូវដឹកជញ្ជូនសំខាន់ ដូចជាច្រកសមុទ្រ Hormuz ក៏ដោយ ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm