មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យ (ទី១០ ខែឧសភា ឆ្នាំ២០២៦) ថា សហរដ្ឋអាមេរិកមានការខកចិត្ត ចំពោះចំណាត់ការរបស់សភាដែលគ្រប់គ្រងដោយសំឡេងរបស់គណបក្សប្រឆាំងរបស់កោះតៃវ៉ាន់ ក្នុងការអនុម័តការចំណាយលើការការពារដែនកោះតិចជាងអ្វីដែលទីក្រុងវ៉ាស៊ីនតោនជឿថា ត្រូវការចាំបាច់។
មន្ត្រីដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានលើកឡើងថា៖ «ជំហររបស់យើង លើថវិកាការពារដែនកោះរបស់តៃវ៉ាន់ គឺថា វាគឺជាការខកចិត្តដែលចំនួនខ្លះត្រូវបានកាត់បន្ថយ ជាអ្វីដែលយើងជឿថា នៅតែត្រូវការហិរញ្ញប្បទានបន្ថែម។

មន្ត្រីរូបនេះបានបន្ថែមថា៖ «យើងចង់ឃើញចំណែកនៅសល់នៃកញ្ចប់ថវិកាដើមដែលត្រូវបានស្នើឡើង ត្រូវបានផ្តល់ហិរញ្ញប្បទាន»។
គួរបញ្ជាក់ថា សភាកោះតៃវ៉ាន់ បានអនុម័តការចំណាយលើវ័ស័យការការពារដែនកោះបន្ថែមចំនួន ២៥ពាន់លានដុល្លារ កាលពីថ្ងៃទី៨ ខែឧសភា ដោយមានប្រហែល ២ភាគ៣ នៃចំនួនទឹកប្រាក់ដែលរដ្ឋាភិបាលស្វែងរក ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធ នៅចំពោះមុខយោធាចិនដែលកំពុងធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស៕
