ប្រធានគោលនយោបាយសហភាពអឺរ៉ុប(EU)លោកស្រី Kaja Kallas នៅថ្ងៃចន្ទនេះ បានច្រានចោលការលើកឡើងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា អតីតអធិការបតីអាល្លឺម៉ង់លោក Gerhard Schroeder អាចតំណាងអឺរ៉ុប នៅក្នុងកិច្ចប្រជុំនាពេលអនាគតជាមួយទីក្រុងមូស្គូ លើការរៀបចំសន្តិសុខអឺរ៉ុប ។
ស្របពេលធ្វើដំណើរទៅដល់ទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សម្រាប់ជំនួបថ្នាក់រដ្ឋមន្រ្តី EU លោកស្រី Kallas និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា បើសិនជាពួកយើងផ្តល់សិទ្ធិដល់រុស្ស៊ីឲ្យតែងតាំងអ្នកចរចាម្នាក់តាងនាមឲ្យពួកយើង វាហាក់ដូចាឆោតល្ងង់ខ្លាំងពេកហើយ ។

លោកស្រី Kallas បន្តថា ដូចដែលលោក Schroeder បានបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុនរដ្ឋរុស្ស៊ីអញ្ចឹង លោកអង្គុយលើតុទំាងសងខាង ។
មកទល់នឹងពែលនេះ សហរដ្ឋងាមេរិក គឺជាអ្នកសម្របសម្រួលដ៏សំខាន់នៅក្នុងកិច្ចប្រជុំរវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈអឺរ៉ុបនៅក្រៅ បើទោះបីជាមេដឹកនាំមួយចំនួនអំពាវនាវឲ្យអឹរ៉ុបមានតួនាទីសកម្មជាងមុនក៏ដោយ ។
កាលពីចុងសប្តាហ៍កន្លងទៅ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោក Johann Wadephul និយាយថា អឺរ៉ុបគួរតែចូលរួមក្នុងកិច្ចប្រជុំ តំណាងដោយក្រុមមន្រ្តីមកពីក្រុមប្រទេសមហាអំណាចអឺរ៉ុបទាំង ៣ គឺអាល្លឺម៉ង់ បារាំង និងអង់គ្លេស ៕
