នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅថ្ងៃចន្ទនេះ បាននិយាយថា លោកនឹងតស៊ូក្នុងការប្រកួតប្រជែងតំណែងភាពជាអ្នកដឹកនាំណាមួយ ប្រសិនបើសមាជិកសភាគណបក្សការងារណាម្នាក់ បានប្រកួតប្រជែងជាមួយលោក ដោយលោកនិយាយថា លោកនឹងមិនដើរចេញពីបញ្ហាដែលប្រទេសនេះ កំពុងប្រឈមមុខនោះទេ។

លោក Starmer មានគម្រោងប្រើសុន្ទរកថាមួយនៅថ្ងៃចន្ទនេះ ដើម្បីអះអាងថា លោកនឹង «ជម្នះបញ្ហាប្រឈមធំៗ» និងស្តារ «ក្តីសង្ឃឹម» ឡើងវិញដល់ប្រទេសនេះ។
ការិយាល័យរបស់លោក បាននិយាយថា បញ្ហានោះគឺរួមបញ្ចូលទាំង «ការកសាងនិងពង្រឹងទំនាក់ទំនង របស់ចក្រភពអង់គ្លេសជាមួយទ្វីបអឺរ៉ុប» រយៈពេលមួយទសវត្សរ៍បន្ទាប់ពីប្រទេសនេះ បានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុប (EU)។
ប៉ុន្តែតំណែងរបស់លោក Starmer គឺផុយស្រួយ ដោយសមាជិកសភារាប់សិបនាក់អំពាវនាវឲ្យលោកប្រកាសកាលបរិច្ឆេទសម្រាប់ការលាលែងរបស់លោក៕
