ពលរដ្ឋនៅភ្នំពេញសម្រុកទិញរណ្តាប់សែនទេវតាឆ្នាំថ្មី ខណៈពិធីបុណ្យនឹងចាប់ផ្តើមពីថ្ងៃស្អែក

2022/04/13 12:26:54 pm        1.3 K

ភ្នំពេញ៖ មុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងចាប់ផ្តើមនៅថ្ងៃស្អែក ពលរដ្ឋរស់នៅរាជធានីភ្នំពេញ នាថ្ងៃទី១៣ខែមេសានេះ សម្រុកទៅផ្សារ ដើម្បីទិញរណ្តាប់ថ្វាយទេវតាឆ្នាំថ្មី។

រណ្តាប់សែនទេវតាឆ្នាំថ្មី ដែលមានដូចជា បាយសី ផ្លែឈើ និងនំ ជាដើមនោះ នៅថ្ងៃនេះលក់ដាច់ច្រើនគួរសម។នេះជាការលើកឡើង របស់អាជីវករលក់ដូរក្នុងផ្សារទួលទំពូង បានប្រាប់BTVនៅថ្ងៃទី១៣ខែមេសានេះ។

ពួកគាត់ថា មុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងចាប់ផ្តើមពីថ្ងៃស្អែក ពលរដ្ឋមកផ្សារច្រើនដើម្បីទិញរណ្តាប់សែនទេវតាឆ្នាំថ្មី ហើយតម្លៃក៏សមរម្យផងដែរ។ជាមួយគ្នានេះ ពលរដ្ឋមកផ្សារបានឱ្យដឹងដែរថា ក្រោយពេលរាជរដ្ឋាភិបាលសម្រេចរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឡើងវិញ គឺមាន​អារម្មណ៍​សប្បាយចិត្តក្រៃលែង ​ហើយមានគម្រោងដើរលេងកំសាន្តនៅតំបន់ផ្សេងៗ បន្ទាប់ពីសែនទេវតារួចនៅថ្ងៃទី១។

លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួលទំពូង បានឱ្យដឹងដែរថា តាម​ការ​សង្កេត​ភាគ​ច្រើន​លើសលុបអាជីវករ និងអ្នកមកផ្សារ យល់ដឹងច្រើនពីវិធីការពារកុំឱ្យឆ្លងជំងឺវីដ-១៩ ដោយ​ពួកគាត់​មានការពាក់ម៉ាស់ មានជេល និងអាកុល ជាប់ដៃជាដើម។

លើសពីនេះ លោកបានបង្ហាញពីវិធានការផ្សេងៗមួយចំនួនទៀត​របស់គណៈកម្មការផ្សារ ដើម្បី​ទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈពលរដ្ឋសម្រុកមកផ្សារច្រើន​ ក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មី នឹង​ចូលមកដល់នៅថ្ងៃស្អែក។

បុណ្យចូលឆ្នាំខ្មែរ ជាបុណ្យប្រពៃណីជាតិ ដែល​ប្រជាជននៅក្នុង​ប្រទេសកម្ពុជា​តែងតែ​ប្រារព្ធ​ធ្វើ​ជា​រៀងរាល់ឆ្នាំ។ មុនពេលប្រារព្ធពិធីបុណ្យ​ចូលឆ្នាំ១ ឬ២ថ្ងៃ ប្រជាជនខ្មែរតែងតែនាំគ្នា សំអាត តុបតែង​ផ្ទះសម្បែង និងរៀបចំគ្រឿងរណ្ដាប់ផ្សេងៗ ​ដើម្បីត្រៀម​ទទួលទេវតាឆ្នាំថ្មី យាងចុះមក​ប្រសិទ្ធិ​ពរជ័យ សិរីសួស្ដី ​ទទួល​បាន​សេចក្ដី​សុខពេញមួយឆ្នាំ៕ អត្ថបទ៖ ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        51
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        89
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm