យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ទាហានម្នាក់របស់ខ្លួន បានស្លាប់ នៅក្នុងការប្រយុទ្ធនៅជិតព្រំដែនជាមួយលីបង់ ដែលនាំឲ្យចំនួនទាហានដែលស្លាប់របស់ខ្លួន កើនឡើងដល់ ១៨នាក់ ចាប់តាំងពីសង្គ្រាមជាមួយក្រុមហេសបូឡា បានចាប់ផ្តើម នៅដើមខែមីនា។
យោធាបាននិយាយថា លោកពលបាលឯក Alexander Glovanyov អាយុ ៤៧ឆ្នាំ «ត្រូវបានសម្លាប់ ក្នុងអំឡុងពេលប្រយុទ្ធគ្នានៅជិតព្រំដែនអ៊ីស្រាអែល-លីបង់»។
លោកត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ។

ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមមក អ្នកម៉ៅការស៊ីវិលអ៊ីស្រាអែលម្នាក់ ក៏ត្រូវបានសម្លាប់បន្ថែមលើទាហាន ១៨នាក់ ផងដែរ។
អ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ប្រហារគ្នា នៅភាគខាងត្បូងប្រទេសលីបង់ ទោះបីជាមានបទឈប់បាញ់ចាប់ តាំងពីថ្ងៃទី ១៧ ខែមេសា រវាងអ៊ីស្រាអែល និងលីបង់ ដែលមានគោលបំណងបញ្ឈប់ការប្រយុទ្ធគ្នានេះក៏ដោយ៕
