នៅទីក្រុង Louisiana លោក Nelson Wells Sr ដែលជានាយទាហានជើងចាស់សហរដ្ឋអាមេរិកម្នាក់ នៅតែមានសង្ឃឹម នៅមុនជំនួបរបស់លោកប្រធានាធិបតី Donald Trumpជាមួយប្រធានាធិបតីចិនលោក Xi Jinping ក្នុងទីក្រុងប៉េកាំងនាសប្តាហ៍នេះ ។

លោក Nelson Sr ស្ថិតក្នុងចំណោមគ្រួសារដែលជំរុញឲ្យលោកប្រធានាធិបតី Trump ជួយដោះលែងពលរដ្ឋអាមេរិក ២នាក់ ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសចិន ។
លោក Nelson Wells Jr វ័យ ៥២ឆ្នាំ គឺជាឪពុកមានកូន ៣នាក់ ហើយនិងលោក Dawn Michelle Hunt វ័យ ៥៤ឆ្នាំ គឺជាវិចិត្រករ និងជាអតីតអ្នកបម្រើលើយន្តហោះ ។
ពួកគេទាំង ២នាក់ ត្រូវបានចោទប្រកាន់ពីបទគ្រឿងញៀន ដែលក្រុមគ្រួសាររបស់ពួកគេនិយាយថា ពួកគេគ្មានកំហុសនោះទេ ពេលដែលពួកគេកាន់គ្រឿងញៀនដោយមិនដឹងខ្លួន ហើយត្រូវបានគេដាក់ពន្ធនាគារអស់រយៈពេលជាង ១ទសវត្សរ៍ ។
សម្រាប់លោក Wells Sr ការទន្ទឹងរង់ចាំពិតជាអន្ទះសារខ្លាំងណាស់ ។ លោកនិយាយថា ពេលដែលកូនជួបបញ្ហាបែបនេះ ហើយលោកមិនអាចជួយបាន វាពិតជារឿងគួរឲ្យឈឺចាប់ខ្លាំងណាស់ ។ កូនរបស់លោកត្រូវការឲ្យលោកជួយ តែលោកបែរជាមិនអាចជួយកូនបានបែបនេះ ។
លោកបន្តថា លោកមិនខ្វល់ពីជំងឺមហារីកអ្វីនោះទេ លោកមិនខ្វល់ពីជំងឺបេះដូងអ្វីនោះទេ លោកខ្វល់តែម្យ៉ាងគត់ កូនប្រុសរបស់លោកប៉ុណ្ណោះ ប៉ុន្តែលោកមិនអាចជួយកូនបានទេ ៕
