កេនយ៉ានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាហ្វ្រិក-បារាំងនៅទីក្រុង Nairobi ស្របពេលដែលបារាំងសំឡឹងមើលការរៀបចំឡើងវិញការចូលរួមរបស់ខ្លួនជាមួយទ្វីបនេះ ក្រោយទំនាក់ទំនងជាប់គាំង ជាមួយតំបន់មួយចំនួននៅអាហ្វ្រិកខាងលិច ខណៈកេនយ៉ាដើរតួជាដៃគូការទូត និងសេដ្ឋកិច្ចដ៏សំខាន់ ។
ផ្ទាំងប៉ាណូនៅទូទាំងទីក្រុង Nairobi ឃើញប្រធានាធិបតីកេនយ៉ាលោក William Ruto និងប្រធានាធិបតីបារំាងលោក Emmanuel Macron លើកកម្ពស់អ្វីដែលក្រុមអ្នករៀបចំជំនួបចាត់ទុកថាជាដៃគូថ្មីជាមួយអាហ្វ្រិក ។

លោក Macron បានធ្វើដំណើរទៅដល់ទីក្រុង Nairobi នៅមុនជំនួប ហើយត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្រ្តីការបរទេសកេនយ៉ាលោក Musalia Mudavadi នៅអាកាសយានដ្ឋានកាលពីថ្ងៃអាទិត្យ ។
លោក Mudavadi និយាយថា តួនាទីរបស់កេនយ៉ា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះ គូសបញ្ជាក់ពីជំហរការទូតរបស់ខ្លួន ។
ក្រុមមេដឹកនាំ ត្រូវបានគេរំពឹងថា នឹងផ្តោតសំខាន់លើបញ្ហាពាណិជ្ជកម្ម វិធានការអាកាសធាតុ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរយៈពេលយូរ អំឡុងជំនួបកំពូលនេះ ។
ក្រុមអ្នកវិភាគនិយាយថា ជំនួបកំពូលនេះឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយុទ្ធសាស្រ្តអាហ្វ្រិករបស់បារាំង បន្ទាប់ពីការដកទ័ពចេញពីតំបន់ Sahel ៕
