អ្នកគាំទ្រ៖ ម្ចាស់ពានរង្វាន់ណូបែលអ៊ីរ៉ង់ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដើម្បីទទួលការព្យាបាល

2026/05/12 02:06:27 am        41

អាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានដោះលែងម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោកស្រី Narges Mohammadi ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីមានក្ដីបារម្ភកាន់តែខ្លាំងឡើង អំពីសុខភាពរបស់លោកស្រី ហើយលោកស្រីត្រូវបានផ្ទេរទៅទីក្រុងតេអេរ៉ង់រួចហើយ ដើម្បីទទួលការព្យាបាល។ នេះបើយោងតាមក្រុមអ្នកគាំទ្ររបស់លោកស្រី។

ដោយមិនបានបញ្ជាក់លម្អិតអំពីចំនួនទឹកប្រាក់ មូលនិធិរបស់លោកស្រីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល ១០ថ្ងៃ នៅទីក្រុង Zanjan ភាគខាងជើងនៃប្រទេសអ៊ីរ៉ង់ ជាកន្លែងដែលលោកស្រីបានអនុវត្តទោសជាប់ពន្ធនាគារ លោកស្រី Mohammadi «ត្រូវបានដោះលែងបណ្ដោះអាសន្ន ដោយមានការបង់ប្រាក់ធានាយ៉ាងច្រើន»។ មូលនិធិបានបន្ថែមថា លោកស្រីត្រូវបានបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យមួយ ក្នុងទីក្រុងតេអេរ៉ង់ «ដើម្បីទទួលការព្យាបាលដោយក្រុមគ្រូពេទ្យរបស់លោកស្រីផ្ទាល់»។

ក្រុមអ្នកគាំទ្រលោកស្រី បានព្រមានកាលពីសប្តាហ៍មុនថា លោកស្រី Mohammadi ដែលបានឈ្នះពានរង្វាន់ឆ្នាំ២០២៣ ដោយសារទទួលស្គាល់យុទ្ធនាការរាប់ទសវត្សរ៍របស់លោកស្រី ដើម្បីសិទ្ធិមនុស្ស នៅក្នុងប្រទេសអ៊ីរ៉ង់ មានហានិភ័យបាត់បង់ជីវិត នៅក្នុងពន្ធនាគារ បន្ទាប់ពីមាននូវអាការ ២លើកដែលសង្ស័យថា ជាការគាំងបេះដូង នៅក្នុងពន្ធនាគារ ក្នុងទីក្រុង Zanjan។

មូលនិធិរបស់លោកស្រី បានបញ្ជាក់ទៀតថា លោកស្រី Mohammadi ត្រូវការការថែទាំឯកទេស ហើយបានបន្ថែមថា «យើងត្រូវតែធានាថា លោកស្រីនឹងមិនត្រូវវិលត្រឡប់ទៅកាន់ពន្ធនាគារវិញ ដើម្បីប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលនៅសល់ ១៨ឆ្នាំ»។

គួរបញ្ជាក់ថា លោកស្រី Mohammadi វ័យ ៥៤ឆ្នាំ ដែលបានចំណាយពេលភាគច្រើន ក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ទាំងនៅក្នុង និងក្រៅពន្ធនាគារ ដោយសារសកម្មភាពរបស់លោកស្រី ត្រូវបានចាប់ខ្លួនថ្មីៗនេះ កាលពីខែធ្នូឆ្នាំមុន បន្ទាប់ពីបានថ្កោលទោសសាធារណរដ្ឋឥស្លាម នៅក្នុងពិធីបុណ្យសពសមមេធាវីម្នាក់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        117
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        155
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm