ចិនបញ្ជាក់ថា ខ្លួននឹងមិនអនុញ្ញាតកោះតៃវ៉ាន់ចូលរួមសន្និបាតប្រចាំឆ្នាំរបស់ WHO ទេ

2026/05/12 02:48:44 am        38


ប្រទេសចិន នៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា ខ្លួននឹងមិនអនុញ្ញាតឲ្យកោះតៃវ៉ាន់ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងចាប់ផ្តើម នៅសប្តាហ៍ក្រោយនោះទេ ខណៈដែលតៃវ៉ាន់ បានប្រាប់ថា ខ្លួននឹងបញ្ជូនគណៈប្រតិភូមួយក្រុម សម្រាប់កិច្ចប្រជុំនៅក្រៅព្រឹត្តិការណ៍ជាក់ស្តែង។

កោះតៃវ៉ាន់ត្រូវបានដកចេញពីអង្គការអន្តរជាតិភាគច្រើន ដោយសារតែការជំទាស់ពីទីក្រុងប៉េកាំង ដែលចាត់ទុកកោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យនេះថា ជាទឹកដីរបស់ខ្លួន។ តៃវ៉ាន់បានចូលរួមសន្និបាតសុខភាពពិភពលោក (WHA) របស់ WHO ក្នុងនាមជាអ្នកសង្កេតការណ៍ពីឆ្នាំ២០០៩ ដល់ឆ្នាំ ២០១៦ ក្រោមរដ្ឋបាលរបស់មេដឹកនាំនាពេលនោះ គឺលោក Ma Ying-jeou ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់ជាមួយចិន។

ប៉ុន្តែទីក្រុងប៉េកាំងបានចាប់ផ្តើមរារាំងការចូលរួមរបស់កោះតៃវ៉ាន់ នៅឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំ នាពេលនោះ គឺលោកស្រី Tsai Ing-wen បានឈ្នះតំណែងអ្នកគ្រប់គ្រងកោះនេះ ក្រោយមានការបដិសេធរបស់លោកស្រី ដែលមិនយល់ស្របចំពោះជំហររបស់ចិន ដែលថា ទាំងចិន និងកោះតៃវ៉ាន់ គឺជាផ្នែកនៃ «ប្រទេសចិនតែមួយ»។ មេដឹកនាំបច្ចុប្បន្ន គឺលោក Lai Ching-te បានបន្តគោលនយោបាយរបស់លោកស្រី Tsai។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiankun បាននិយាយថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសទាំងមូល។ លោកបានបញ្ជាក់នៅទីក្រុងប៉េកាំងថា៖ «ដើម្បីលើកកម្ពស់គោលការណ៍ចិនតែមួយ និងការពារភាពធ្ងន់ធ្ងរ និងសិទ្ធិអំណាចនៃសេចក្តីសម្រេចពាក់ព័ន្ធរបស់មហាសន្និបាតអង្គការសហប្រជាជាតិ និង WHA ប្រទេសចិន បានសម្រេចមិនយល់ព្រមឲ្យមានការចូលរួមរបស់តំបន់តៃវ៉ាន់ នៅក្នុង WHA ឆ្នាំនេះទេ»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        33
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm