ប្រធានាធិបតីអ៊ុយក្រែន៖ ទម្រង់នៃកិច្ចប្រជុំជាមួយលោក Putin ត្រូវបានពិភាក្សាជាមួយអាមេរិក

2026/05/12 03:54:04 am        35


ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) នេះថា ទីក្រុងគីវបានពិភាក្សាអំពីលទ្ធភាពដែលអាចមានទម្រង់ សម្រាប់ការចរចាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin «នៅកម្រិតភាពជាអ្នកដឹកនាំដែលមានគោលបំណងបញ្ចប់សង្គ្រាមរបស់រុស្ស៊ី»។

លោក Zelenskyy បាននិយាយថា ប្រធានក្រុមចរចារបស់អ៊ុយក្រែន លោក Rustem Umerov បានជម្រាបជូនលោក អំពីកិច្ចប្រជុំជាមួយតំណាងប្រធានាធិបតីអាមេរិក លោក Steve Witkoff និងលោក Jared Kushner។

លោក Zelenskyy បានលើកឡើងនៅលើបណ្ដាញសង្គម X ថា៖ «សំខាន់ជាងនេះទៅទៀត អាមេរិកនៅតែចូលរួមក្នុងការទូត ហើយជាពិសេស បានដើរតួជាអ្នកសម្របសម្រួល លើបញ្ហាដោះដូរអ្នកទោស»។ លោកបានគូសបញ្ជាក់ថា ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក កំពុងបន្ត «នៅក្នុងកម្រិតសមស្រប» ដើម្បីរៀបចំការកំណត់រចនាសម្ព័ន្ធនៃការដោះដូរ។

ជាមួយគ្នានេះ លោក Zelenskyy ក៏បានឲ្យដឹងផងដែរថា លោក Umerov បានផ្តល់របាយការណ៍ ស្តីពីទំនាក់ទំនងជាមួយប្រទេសដែលចាប់អារម្មណ៍ លើកិច្ចព្រមព្រៀងយានដ្រូនជាមួយអ៊ុយក្រែន។ លោកបាននិយាយថា ជិត ២០ប្រទេស កំពុងជាប់ពាក់ព័ន្ធនៅដំណាក់កាលផ្សេងៗគ្នា ដោយមានកិច្ចព្រមព្រៀងចំនួន៤ ត្រូវបានចុះហត្ថលេខារួចហើយ ហើយកិច្ចសន្យាដំបូង កំពុងត្រូវបានរៀបចំ។

គួរបញ្ជាក់ថា លោក Witkoff លោក Kushner និងលោក Umerov បានធ្វើកិច្ចពិភាក្សានៅទីក្រុង Miami កាលពីសប្តាហ៍មុន ជាកន្លែងដែលពួកលោក បានពិភាក្សាអំពីតម្រូវការ ក្នុងការពង្រឹងដំណើរការការទូត និងសម្របសម្រួលជំហានបន្ថែមទៀត ឆ្ពោះទៅរកការសម្រេចបានសន្តិភាព។

កិច្ចប្រជុំនេះបានកើតឡើងចំពេលមានការធ្លាក់ចុះនូវដំណើរការចរចា រវាងទីក្រុងគីវ និងមូស្គូ ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ទទួលបានការចាប់អារម្មណ៍ពីអន្តរជាតិតិចជាងមុន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីមានសង្គ្រាមអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm