សហរដ្ឋអាមេរិក ដាក់ចេញទណ្ឌកម្មថ្មីជុំវិញការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសចិន

2026/05/12 04:09:30 pm        124

រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី១១ ខែឧសភា បានប្រកាសដាក់ទណ្ឌកម្មទៅលើមនុស្សបីនាក់ និងក្រុមហ៊ុនចំនួនប្រាំបួន រួមទាំងក្រុមហ៊ុនចំនួនបួនមានមូលដ្ឋាននៅទីក្រុងហុងកុង និងក្រុមហ៊ុនចំនួនបួននៅប្រទេសអារ៉ាប់រួម ចំពោះការជួយដល់ការដឹកជញ្ជូនប្រេងរបស់អ៊ីរ៉ង់ ទៅកាន់ប្រទេសចិន។

ក្រុមហ៊ុនទីប្រាំបួន មានមូលដ្ឋាននៅប្រទេសអូម៉ង់។ ចំណាត់ការរបស់ក្រសួងរតនាគារ ធ្វើឡើងបន្ទាប់ពីទណ្ឌកម្មជាច្រើនដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រលើបុគ្គល និងក្រុមហ៊ុនជួយដល់ការទិញអាវុធ និងគ្រឿងបន្លាស់របស់អ៊ីរ៉ង់ ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតយានដ្រូន និងមីស៊ីលបាលីស្ទីក។

ការដាក់ទណ្ឌកម្មធ្វើឡើងប៉ុន្មានថ្ងៃនៅមុនជំនួបដែលបានគ្រោងទុករបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាមួយលោក ស៊ី ជីនពីង ដែលលោកTrump ត្រូវបានគេរំពឹងថានឹងដាក់សម្ពាធលើមេដឹកនាំចិនឱ្យជួយដោះស្រាយការប្រឈមមុខដាក់គ្នាជាមួយអ៊ីរ៉ង់ និងបើកច្រកសមុទ្រហ័រមូសដ៏សំខាន់ ឡើងវិញ ។

ក្រសួងរតនាគារបាននិយាយថា ការកំណត់ថ្មីដោយការិយាល័យគ្រប់គ្រងទ្រព្យសកម្មបរទេស (OFAC) គឺសំដៅលើបុគ្គល និងអង្គភាពដែលបានជួយដល់កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់លក់ និងដឹកជញ្ជូនចំណែកប្រេងអ៊ីរ៉ង់ទៅប្រទេសចិន ដោយប្រើប្រាស់ក្រុមហ៊ុនមួយចំនួន។

លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារបាននិយាយថា រដ្ឋបាលលោក Trump នឹងបន្តបង្កើនសម្ពាធលើទីក្រុងតេអេរ៉ង់ ដើម្បីកុំឲ្យរដ្ឋាភិបាល និងយោធាអ៊ីរ៉ង់ទទួលបានមូលនិធិសម្រាប់អាវុធ និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ឬការគាំទ្រដល់ក្រុមតំណាងនៅក្នុងតំបន់។


អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm