តម្លៃប្រេងកើនឡើង ខណៈការចរចាដ៏ផុយស្រួយអាមេរិក-អ៊ីរ៉ង់នៅតែបង្ក​​​ការព្រួយបារម្ភអំពីការផ្គត់ផ្គង់សកល​​​​​

2026/05/12 09:42:36 am        98

តម្លៃប្រេងបានកើនឡើងក្នុងការជួញដូរវគ្គ​ដំបូង​នៅអាស៊ីនៅថ្ងៃអង្គារ ​​១២​ ឧសភា​​​ នេះ​​​ ខណៈការចរចាបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ​ហាក់ដូចជាផុយស្រួយ ដោយ​​​ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ចំពោះសំណើរបស់សហរដ្ឋអាមេរិក ​បានបង្ហាញពី​ការ​ខ្វែងគំនិត​គ្នាយ៉ាង​​ខ្លាំង​ដែល​រក្សាការព្រួយបារម្ភអំពីការផ្គត់ផ្គង់សកល​។​ ​​​​​​​​​     

តម្លៃ​ប្រេងឆៅ ​Brent បានកើនឡើង៣០​​​ សេន ឬ០,២៩​% នៅតម្លៃ​​១០៤​​,៥១​​​ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង៣១ សេន ឬ​ ០,៣២% ដល់តម្លៃ​ ​៩៨,៣៨​ ដុល្លារក្នុង​មួយ​បារ៉ែល​​នៅត្រឹមម៉ោង ​​០០​និង​២​នាទី​ ម៉ោងសកល ។ តម្លៃប្រេង​​គោល​ទាំងពីរបានកើនឡើងជិត​២,៨​​%កាលពីថ្ងៃចន្ទ​​១១​​​ឧសភា ​សប្ដាហ៍នេះ​។​​​​

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ​ Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ថា បទឈប់បាញ់ជាមួយអ៊ីរ៉ង់គឺ "ផុយស្រួយខ្លាំងណាស់​​" ដោយចង្អុលបង្ហាញពីការមិនចុះសម្រុង​គ្នាលើការទាមទារជាច្រើន ដូចជាការបញ្ឈប់អរិភាពនៅគ្រប់ទិសទី ការដកចេញនូវការបិទផ្លូវទឹកពី​​សំណាក់​​កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិក ការបន្តការលក់ប្រេងរបស់អ៊ីរ៉ង់ និងសំណងសម្រាប់ការខូចខាតដោយសង្គ្រាម។

ទីក្រុងតេអេរ៉ង់ក៏បានសង្កត់ធ្ងន់ផងដែរ​ ​លើអធិបតេយ្យភាពលើច្រកសមុទ្រហ័រមូស ដែលគ្រប់គ្រងលំហូរប្រេង និងឧស្ម័នធម្មជាតិរាវប្រហែលមួយភាគប្រាំនៃសកលលោក។

លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារសកល​​ KCM Trade បាននិយាយនៅក្នុងសារអេឡិច​​ត្រូនិក​​មួយថា ​​ដរាបណាការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែមិនមានលទ្ធផលច្បាស់លាស់ ហើយលំហូរការដឹកជញ្ជូន​​​​តាមរយៈច្រកសមុទ្រហ័រមូសនៅតែមានកម្រិត ពិភពលោក​​គួរតែមើល​ឃើញតម្លៃប្រេង​​​ខ្ពស់ជាង១០០ ដុល្លារ ក្នុង​មួយ​បារ៉ែល​​៕


អត្ថបទដែលទាក់ទង

យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm        2
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm        2
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am