រាជរដ្ឋាភិបាលជំរុញគោលនយោបាយលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន

2026/05/12 05:30:57 pm        143

ភ្នំពេញ៖ រាជរដ្ឋាភិបាល​ បានធ្វើបច្ចុប្បន្ន​ភាពលើ «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ជំនួសឱ្យគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យឆ្នាំ២០១៧ ដោយ​កែសម្រួលចំណុចសំខាន់ៗមួយចំនួន​ ដើម្បីឱ្យស្របទៅនឹង​លទ្ធភាពរបស់ប្រជាជន។

ការធ្វើបច្ចុប្បន្នភាពគោលនយោបាយថ្មីនេះ ក្នុងគោលបំណងដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយជាតិស្តីពី លំនៅ​ឋាន ឆ្នាំ២០១៤ និងធានានិរន្តភាពក្នុងការដោះស្រាយបញ្ហា ប្រឈមក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពខ្ពស់ ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។

ឯកសារគោលនយោបាយថ្មីនេះ ត្រូវបានផ្លាស់ប្តូរ និងកែសម្រួលចំណុចសំខាន់ៗចំនួន ៤ រួមមាន ៖ ទី-១. ការដាក់បញ្ចូលប្រភេទលំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល តាមរយៈការលើកកម្ពស់ការចូលរួមពីរាជរដ្ឋាភិបាល, អង្គការមិនមែនរដ្ឋាភិបាល, ដៃគូអភិវឌ្ឍ, និងវិស័យឯកជន។ ទី-២. ការបន្ថែមជម្រើសហិរញ្ញប្បទាន និងយន្តការក្នុងការអភិវឌ្ឍលំនៅឋានសង្គម, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, និងលំនៅឋានតម្លៃសមរម្យសម្រាប់ជួល។

ទី-៣. ការកែតម្រូវ និងធ្វើបច្ចុប្បន្នភាពលក្ខខណ្ឌវិនិច្ឆ័យសំណើគម្រោង និងអតិថិជនគោលដៅ សម្រាប់ប្រភេទលំនៅឋាននីមួយៗឱ្យសមស្របតាមបរិបទសង្គម-សេដ្ឋកិច្ច និង​ ទី-៤. ការកែសម្រួលនីតិវិធីនៃការដាក់ស្នើគម្រោង ដើម្បីធានាភាពងាយស្រួលនៃការអនុវត្តគម្រោង។

ការវិភាគស្ថានភាពទីផ្សារលំនៅឋាន បានបង្ហាញថា បរិមាណនៃការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃខ្ពស់មានចំនួនលើសពីតម្រូវការជាក់ស្តែង និងពុំសមស្របតាមលទ្ធភាពរបស់ប្រជាជន ខណៈ ការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យនៅមានចំនួនតិចតួច និងមានតម្រូវការច្រើន​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា យល់ស្រប ថា នាពេលបច្ចុប្បន្ននេះ ការផ្គត់ផ្គង់លំនៅឋានដែលមានតម្លៃសមរម្យនៅមានចំនួនតិចតួច ព្រោះពុំទាន់មានគម្រោងវិនិយោគច្រើននោះទេ ទៅលើការសាងសង់ បុរី ឬខុនដូ ដែលមានតម្លៃសមរម្យ។​

បើផ្អែកតាមគោលនយោបាយលំនៅឋានជាតិឆ្នាំ២០១៤ កម្ពុជាត្រូវបានរំពឹងថា នឹងមានតម្រូវការផ្ទះបន្ថែមប្រមាណ ១,១លានយូនីត នៅត្រឹម​ឆ្នាំ២០៣០។ ក្នុងនោះ រាជធានីភ្នំពេញ មានតម្រូវខ្ពស់ជាងគេ​រហូតដល់​ ៧០% នៃតម្រូវការលំនៅឋានសរុប។ តម្រូវការខ្ពស់ដោយសារចរន្តបំផ្លាស់ទីរបស់ប្រជាពលរដ្ឋពីជនបទមកទីក្រុងកើនឡើង​ ដើម្បីមកស្វែង​រកការងារធ្វើ និង​បន្តការសិក្សា ជាដើម​​។ លំនៅឋានតម្លៃសមរម្យមានតម្លៃចន្លោះពី ១៥,០០០ដុល្លារអាម៉េរិក ដល់ ៣០, ០០០ដុល្លារអាមេរិក​៕ អត្ថបទ៖ ធូ វិរៈ




អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        208
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        185
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        203

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត

2026/07/24 03:23:38 pm
​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm