គោលដៅទេសចរណ៍​សំខាន់ៗ ​ភ្ញៀវបានកក់សណ្ឋាគារ ​និងផ្ទះសំណាក់​ស្ទើរ១០០% សម្រាប់​ថ្ងៃឈប់​សម្រាក​ឆ្នាំថ្មី

2022/04/13 07:18:58 pm        527

ភ្នំពេញ៖ មកដល់ពេលនេះ គ្រប់សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះស្នាក់ជាដើម ដែលនៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗ ទាំងអស់នៅទូទាំងប្រទេស ត្រូវបានភ្ញៀវធ្វើការកក់បន្ទប់ស្នាក់ស្ទើតែទាំងអស់ ដើម្បីត្រៀមទៅស្នាក់នៅដើរលេងកម្សាន្ត នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នៅថ្ងៃស្អែកទី១៤ រហូតដល់ថ្ងៃទី ១៦ខែមេសានេះ។

ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់ BTV នៅថ្ងៃទី១៣ ខែមេសានេះថា បន្ទប់ស្នាក់សណ្ឋាគារ ​និងផ្ទះសំណាក់ នៅតាមខេត្តគោលដៅ​ទេសចរណ៍ធំៗ​មានដូចជា ខេត្តព្រះសីហនុ កំពត និងខេត្តកែប និងខេត្តមណ្ឌលគិរីជាដើម មក​ដល់ពេលនេះ​ គឺមាន​កក់ពេញអស់ហើយ ​។ ដោយឡែកគ្រប់សណ្ឋាគារ និងផ្ទះសំណាក់នៅ​ខេត្តសៀមរាបវិញ ​ស្ទើគ្រប់១០០% ​គឺទទួល​បានការកក់បន្ទប់ស្នាក់ពីភ្ញៀវ ​ប៉ុន្តែម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នានា ​ក៏មានការរក្សាទុកបន្ទប់ស្នាក់ប្រមាណ១០ទៅ១៥%​ មិនអោយភ្ញៀវកក់មុន ដើម្បីទុកត្រៀម​ទទួលភ្ញៀវថ្មីទៀត​ ដែលនឹងទៅស្វែងរកបន្ទប់ស្នាក់នៅថ្ងៃបុណ្យចូលឆ្នាំថ្មី។

ទោះយ៉ាងណាសម្រាប់បន្ទប់ស្នាក់ដែលម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់រក្សាទុកសម្រាប់​ជួលជូន​ភ្ញៀវ​នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំនោះ ​ឯកឧត្តម តុប សុភ័ក ​បានប្រកាសកុំ​អោយមានការដំឡើង​ថ្លៃហួសពីតារាង​តម្លៃដែលម្ចាស់អាជីវកម្មបាន​កំណត់​នៅក្នុងតារាងតម្លៃ ហើយបើមានដំឡើងថ្លៃខុស​ប្រក្រតីនោះ ​ឯកឧត្តម ក៏បានស្នើ​អោយភ្ញៀវត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច​ដើម្បី​ចាត់វិធាន​ការតាមផ្លូវច្បាប់។

បើតាមលោកស្រី ឆាយ សៀវលីន ប្រធានសមាគមន៍ទីភ្នាក់ទេសចរណ៍កម្ពុជា ថ្លែងថា ជាទូទៅ​នៅក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី បណ្តាភ្ញៀវទេសចរជាតិ​ ភាគច្រើន គឺមិនចង់ដើរកម្សាន្ត​ទស្សនា​កម្ពុជា តាមរយៈការទិញកញ្ចប់ទេសចរណ៍នោះទេ ប៉ុន្តែគ្រប់បណ្តាភ្ញៀវស្ទើតែទាំងអស់ បាន​ប្រើប្រាស់​ក្រុមហ៊ុនការីទេសចរណ៍​អោយធ្វើការកក់តែបន្ទប់ស្នាក់​នៅនៅ​តាម​បណ្តា​បណ្ឋាគារ​លំដាប់​ផ្កាយ ដើម្បីទៅស្នាក់ ​និងដើរកម្សាន្តថ្ងៃបុណ្យចូលឆ្នាំតែប៉ុណ្ណោះទេ។

លោកស្រី ឆាយ សៀវលីន បន្តថា សម្រាប់​ភ្ញៀវទេសចរអន្តរជាតិអញ្ជើញ​មកដើរកម្សាន្តកម្ពុជា​តាម​កញ្ចប់ទេសចរណ៍ក៏មិនទាន់មានច្រើនខ្លាំងនោះដែរ ដោយសារថ្ងៃបុណ្យចូលឆ្នាំនេះបានធ្វើឡើង​ចំរដូវភ្ញៀវអន្តរជាតិចេញដើរកម្សាន្តតិច ។ ដោយឡែកភ្ញៀវអន្តរជាតិដែលយើងឃើញ​ដើរ​កម្សាន្តជាលក្ខណៈបុគ្គល ​ឬលក្ខណៈគ្រួសារ ​ភាគច្រើនជាភ្ញៀវមានស្រាប់នៅក្នុងស្រុក និង​ជា​ភ្ញៀវមកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ​មកទស្សនាកម្ពុជា ​ខណៈកម្ពុជា​ បើកធ្វើVISA On ARRIVALឡើងវិញ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        123
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        233
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        225

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm