Messi ដាក់ខ្លួន និង​បញ្ចេញ​ទស្សនៈ​ថា​អាហ្សង់​ទីន​មិនមែន​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ប្រជែង​ជើង​ឯក World Cup ឡើយ

2026/05/12 12:37:10 pm        139

Lionel Messi បានបង្ហាញទស្សនៈយ៉ាងប្រុងប្រយ័ត្នចំពោះការប្រកួតបាល់ទាត់ពិភពលោក FIFA​ World Cup 2026 ដោយទទួលស្គាល់ថា ក្រុមជម្រើសជាតិអាហ្សង់ទីន មិន​មែន​ជា​ក្រុម​ដែល​គេ​ចាត់​ទុកថាជាបេក្ខភាពឈានមុខគេនៃការប្រជែងជើងឯកនោះទេ។

ខ្សែ​ប្រយុទ្ធរបស់ Inter Miami CF រូបនេះបានលើកឡើងថា បច្ចុប្បន្នមា​ន​ក្រុម​ជា​ច្រើន​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អជាងអាហ្សង់ទីន។

ក្នុងបទសម្ភាសន៍ជាមួយកម្មវិធី “Lo de Pollo” Messi បានបញ្ជាក់ថា ក្រុមល្អៗជាងអាហ្សង់ទីនដូចជា បារាំង អេស្ប៉ាញ និងប្រេស៊ីល គឺជាបេក្ខភាពឈានមុខក្នុងការប្រជែងជើងឯកឆ្នាំនេះ។

Messi បានរៀបរាប់ថា៖ មានក្រុមផ្សេងទៀតដែលកំពុងឈានចូលការប្រកួតក្នុងទម្រង់ល្អជាងអាហ្សង់ទីន ខណៈសម្ដីនេះបានធ្វើឱ្យអ្នកគាំទ្រអាហ្សង់ទីនជាច្រើនភ្ញាក់ផ្អើល ព្រោះអាហ្សង់ទីនជាម្ចាស់ជើងឯកពិភពលោកបច្ចុប្បន្ន បន្ទាប់ពីឈ្នះពាននៅកាតាកាលពីបួនឆ្នាំមុន។

ទោះបីជាយ៉ាងណា ប្រធានក្រុមអាហ្សង់ទីនរូបនេះបានបញ្ជាក់ថា បទពិសោធន៍ និងសាមគ្គីភាពក្នុងក្រុមរបស់លោក Lionel Scaloni នៅតែជាចំណុចខ្លាំងសំខាន់ និងជឿថា ក្រុមអាហ្សង់ទីនតែងតែបង្ហាញសមត្ថភាពប្រកួតប្រជែងបានល្អ នៅពេលកីឡាករទាំងអស់រួមចិត្តគ្នា។

ការប្រកួត World Cup ឆ្នាំ ២០២៦ អាចក្លាយជាព្រឹត្តិការណ៍ធំបំផុតចុងក្រោយក្នុងអាជីពរបស់ Messi  ហើយអ្នកគាំទ្រជុំវិញពិភពលោកកំពុងរង់ចាំមើលថា តារាបាល់ទាត់រូបនេះអាចនាំផ្លូវអាហ្សង់ទីនការពារតំណែងជើងឯកបានឬយ៉ាងណា៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បើកការប្រកួតក្នុងនាមសហម្ចាស់ផ្ទះឈ្នះប៉ារ៉ាហ្កាយ ៤ទល់១
2026/06/13 10:17:02 am        1
បាល់ទាត់ពិភពលោក២០២៦ (FIFA World Cup 2026)៖ ម្ចាស់ផ្ទះកាណាដាបានត្រឹមស្មើបូស្ន៊ី ក្នុងការប្រកួតបើកឆាកពូលB
2026/06/13 09:45:44 am        1
មឿនលីម សុបញ្ញា សោកស្ដាយទទួលបានត្រឹមមេដាយប្រាក់ជើងឯកសាកលវិទ្យាល័យពិភពលោក នៅប្រេស៊ីល
2026/06/12 01:23:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦

2026/06/13 05:21:29 pm
​យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
2026/06/13 05:14:37 pm
​លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
2026/06/13 05:11:47 pm
​ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
2026/06/13 05:09:22 pm
​ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
2026/06/13 05:06:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/06/13 05:42:21 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/05/16 04:57:00 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/06/12 12:06:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/06/12 02:23:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/06/11 12:48:06 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am