អ្នកនាំពាក្យ៖ បច្ចុប្បន្នមានជនភៀសសឹកជាង៣ម៉ឺននាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះបាន

2026/05/12 01:13:36 pm        132

អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា រហូតដល់ពេលនេះ នៅមានពលរដ្ឋខ្មែរជាជនភៀសសឹកជាង៣ម៉ឺននាក់ទៀត ដែលភាគច្រើនជាស្រ្តី និងកុមារ មិនទាន់អាចវិលត្រឡប់ទៅភូមិឋានរបស់ពួកគេវិញបានទេ ដោយសារតែមានការរារាំងពីសំណាក់ពួកយោធាថៃ។

តាមរយៈសន្និសីទប្រចាំថ្ងៃ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា មកដល់ពេលនេះ នៅមានជនភៀសសឹកប្រមាណបីម៉ឺនពីរពាន់នាក់ទៀត នៅមិនទាន់ អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងបានវិញនៅឡើយ ដោយជួបហានិភ័យផ្សេងៗ ប៉ុន្តែពួកគេទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់ពួកគាត់។

ឯកឧត្តម ប៉ែន បូណា ក៏បានគូសបញ្ជាក់ផងដែរថា កម្មវិធីអន្តរាគមន៍ពិសេសសម្រាប់គ្រួសារដែលត្រូវបានជម្លៀសចេញពីភូមិសាស្រ្តជម្លោះព្រំដែន ពលករ និងកម្មករនិយោជិត ដែលរងផលវិបាកពីវិបត្តិ ទាំងនេះ ស្តែងឲ្យឃើញច្បាស់ពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្នុងការជំរុញនូវគុណតម្លៃ និងការលើកកម្ពស់នូវឧត្តមប្រយោជន៍របស់គ្រួសារ និងការលើកស្ទួយកម្រិតជីវភាពប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឋានៈតួនាទី និងនិន្នាការនយោបាយ នោះឡើយ៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

សម្តេចពិជ័យសេនា ទៀ បាញ់៖ ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយមិនត្រូវរារែកទៀតនោះឡើយ
2026/05/12 08:32:31 pm        1
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ
2026/05/12 07:40:14 pm        1
កំពង់ផែស្វយ័តភ្នំពេញ អនុវត្តការងារឆ្នាំ២០២៥ សម្រេចបានកំណើនល្អគ្រប់វិស័យ
2026/05/12 07:30:12 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានប្រតិបត្តិក្រុមហ៊ុន Apple, Boeing, Citi, Tesla និង Meta ចូលរួមដំណើរទស្សនកិច្ចរបស់លោក Trumpទៅកាន់ចិន

2026/05/12 09:04:34 pm
​សម្តេចពិជ័យសេនា ទៀ បាញ់៖ ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយមិនត្រូវរារែកទៀតនោះឡើយ
2026/05/12 08:32:31 pm
​វិមានក្រឹមឡាំងបញ្ជាក់ជាថ្មីពីការអះអាងរបស់លោក Putin ដែលថា សង្គ្រាមជិតចប់ហើយ ក្រោយអ៊ុយក្រែនសង្ស័យ
2026/05/12 08:14:26 pm
​លោកស្រីប្រធានាធិបតី Sheinbaum ៖ ម៉ិកស៊ិកនឹងបញ្ជូននាវាដឹកជំនួយថ្មីទៅកាន់ប្រទេសគុយបា
2026/05/12 08:13:50 pm
​អាហ្សង់ទីនច្រានចោលក្តីបារម្ភពីវីរុស Hantaនៅខេត្តមជ្ឈមណ្ឌលទេសចរណ៍ Tierra del Fuego
2026/05/12 08:13:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/11 04:50:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am