ជនបរទេសក៏គាំទ្រ និងជូនពរព្រះខ័នរាជស្វាយរៀង ឲ្យឈ្នះពាន AFC Challenge League ដែរ

2026/05/12 08:27:22 pm        290

មិនចាញ់អ្នកគាំទ្រកម្ពុជានោះទេ សូម្បីជនបរទេស ក៏បានផ្ញើសារគាំទ្រ និងជូនពរក្លិបព្រះខ័នរាជស្វាយរៀង ឲ្យទទួលបានជោគជ័យ និងក្លាយជាជើងឯកពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 ផងដែរ។

នេះបើតាមការលើកឡើងរបស់លោក Dick van Tintelen អគ្គនាយកក្រុមហ៊ុន Novum Pharma និងជាស្ថាបនិកផលិតផល Starbalm ដែលបានរស់នៅ និងប្រកបអាជីពច្រើនឆ្នាំនៅកម្ពុជា ហើយក្រុមហ៊ុនរបស់លោក ក៏បានសហការឧបត្ថម្ភគាំទ្រដល់ក្លិបព្រះខ័នរាជស្វាយរៀង ជាច្រើនរដូវកាលមកហើយ។

ក្នុងនាមវិនិគិនបរទេសម្នាក់ និងជាដៃគូមួយរបស់ក្លិប លោកបានបង្ហាញមោទនភាព សម្រាប់ការធ្វើបានយ៉ាងល្អរបស់ព្រះខ័នរាជស្វាយរៀង នារដូវកាលនេះ ដោយបានគ្រងជើងឯកលីគកម្ពុជា និងបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2025/26 ជាថ្មី នៅកូវ៉ែត ហើយសង្ឃឹមថា ក្រុមនឹងទទួលបានជោគជ័យ ក្លាយជាជើងឯកនៅទីនោះ។

គួរដឹងថា ក្លិបព្រះខ័នរាជស្វាយរៀង បានធ្វើដំណើរដល់រដ្ឋកូវ៉ែត កាលពីថ្ងៃទី៨ ខែឧសភាកន្លងទៅ ដើម្បីត្រៀមការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់  AFC Challenge League ទល់នឹងក្រុម Al Kuwait SC របស់ម្ចាស់ផ្ទះកូវ៉ែត នាវេលាម៉ោង ១១ និង ១៥នាទីយប់ ម៉ោងនៅកម្ពុជា នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិកូវ៉ែត Jaber Al Ahmad International ។ ការប្រកួតនេះ នឹងមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ BTV ស្របពេលមានអ្នកគាំទ្រជាច្រើន ទាំងក្នុង និងក្រៅប្រទេស កំពុងទន្ទឹងរង់ចាំការប្រកួតនេះ៕ អត្ថបទ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        99
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        109
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm