ការបង្រៀនពីរវេនផ្ដល់ឱកាសឱ្យកុមារសិក្សាបានច្រើន និងមានចំណេះដឹងប្រសើរជាងមុន

2026/05/12 09:34:10 pm        228

បច្ចុប្បន្នសាលាបឋមសិក្សាមួយចំនួន បានផ្លាស់ពីការសិក្សាមួយពេល ទៅ​ជា​ការ​សិក្សា​ពេញ​មួយ​ថ្ងៃ។​ ការសិក្សាពេញមួយថ្ងៃនេះ បានផ្ដល់ផ្លែផ្កាមកវិញជាភាពប្រសើរឡើងរបស់កុមារ។ កុមារ​ទទួល​បាន​ការ​សិក្សា ការអប់រំច្រើនម៉ោង ហើយលទ្ធផលសិក្សារបស់ពួកគេក៏មានភាពប្រសើរ។

សាលាបឋមសិក្សា អ្នកឧកញ៉ា មហាភក្ដី ហ៊ុន នាង ព្រែកកំពឹស ជាសាលាមួយដែលបានវិវត្តខ្លួន ពី​ការ​បង្រៀនមួយពេលធម្មតា ទៅជាសាលាអនុវត្តការសិក្សាពីរវេនពេញមួយថ្ងៃទាំងស្រុង។ ការ​ផ្លាស់​ប្ដូរ​នេះ ទាំងគ្រូបង្រៀន ទាំងសិស្ស ត្រូវមកបង្រៀន និងរៀនទាំងព្រឹកទាំងរសៀល។

លោក ផុន ណាត ជានាយកសាលាបានបង្ហាញការមើលឃើញថា សិស្ស​ទទួ​ល​បាន​ភាព​វិជ្ជ​មាន​ច្រើន ​ក្រោយអនុវត្តការសិក្សាពេញមួយថ្ងៃនេះ។ លោកនាយកបន្តថា សិស្សទទួល​បាន​ការ​សិក្សា​ច្រើន​ម៉ោង​ជាងមុន សិស្សទទួលបានការអភិវឌ្ឍចំណេះដឹងកាន់តែប្រសើរ និងភ្ជាប់ជា​មួយ​ការ​មាន​សីលធម៌​ប្រពៃ និងវិន័យល្អរបស់កុមារ។

ភ្ជាប់ជាមួយផ្លែផ្កាដែល​ទទួលបាននេះ លោកក្នុងនាមជាគណៈគ្រប់គ្រងសាលា ពិតជាអរគុណ​ដល់​​គ្រូ​បង្រៀនគ្រប់រូប ដែលបានឯភាព ចូលរួមបំពេញ​ការងារ​បង្រៀន​ពេញ​មួយ​ថ្ងៃ​ដើម្បី​ចំណេះ​ដឹ​​ងរបស់សិស្ស។

សម្រាប់គ្រូបង្រៀនវិញ ទោះមានភាពនឿយហត់យ៉ាងណាក្ដី ក៏ពួកគាត់នៅតែមានស្នាមញញឹម។ ញញឹម​ ដោយពួកគាត់សប្បាយ ពេលឃើញថាការបំពេញការងារបង្រៀនទាំងពីរវេនរបស់ពួកគាត់ ពិត​ជា​បានផ្ដល់ឱ្យសិស្សមានការចេះដឹងច្រើនជាងមុនពិតប្រាកដមែន។ ក្នុងនាមជាគ្រូ គ្មានអ្វីចង់​បាន​ជាង​ការ​ដែល​ឃើញ សិស្សមានការចេះដឹងជាមុននោះទេ។

ការសិក្សាពេញមួយថ្ងៃនេះ ក៏មានការបង់ជាវិភាគទានមួយចំនួន សម្រាប់ទ្រទ្រង់ដំណើរការរៀន និង​បង្រៀន​ឱ្យ​មាន​និរន្តរភាពផងដែរ៕ អត្ថបទ៖ គឹម ហុក 



អត្ថបទដែលទាក់ទង

ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am        86
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        261
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm