សភាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ បានអនុម័តច្បាប់មួយ ដើម្បីបង្កើតតុលាការយោធាពិសេសសម្រាប់ជនជាតិប៉ាឡេស្ទីន ដែលសង្ស័យថា មានការពាក់ព័ន្ធនឹងការវាយប្រហារដឹកនាំដោយហាម៉ាស នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣។

តុលាការនេះ ត្រូវបានអនុញ្ញាតឲ្យដាក់ទោសប្រហារជីវិត ជាការកាត់ទោសដែលមិនត្រូវបានអនុវត្ត នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីឆ្នាំ ១៩៦២មក។

ច្បាប់នេះ បានទាក់ទាញការរិះគន់យ៉ាងទូលំទូលាយពីក្រុមសិទ្ធិមនុស្ស។ Adalah ដែលជាក្រុមអ្នកច្បាប់សម្រាប់សិទ្ធិជនជាតិភាគតិចអារ៉ាប់នៅអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ច្បាប់នេះបដិសេធជនសង្ស័យអំពីការការពារនីតិវិធីជាមូលដ្ឋានដែលចាំបាច់សម្រាប់ការកាត់ក្តីដោយយុត្តិធម៌»។
ក្រុមនេះបានបន្ថែមថា ការកាត់ទោសប្រហារជីវិតណាមួយ ដែលកើតឡើង នឹងក្លាយជា«ការសម្លាប់មនុស្សដោយបំពាន ដែលត្រូវបានហាមឃាត់យ៉ាងដាច់ខាតក្រោមច្បាប់អន្តរជាតិ និងអាចជាឧក្រិដ្ឋកម្ម សង្គ្រាម»។
ច្បាប់ថ្មីនេះ ត្រូវបានបង្កើតឡើង បន្ទាប់ពីច្បាប់មួយដែលត្រូវបានអនុម័តនៅចុងខែមីនា ដែលបានធ្វើឲ្យ ទោសប្រហារជីវិតក្លាយជាការផ្តន្ទាទោសតាមកំហុសសម្រាប់ជនជាតិប៉ាឡេស្ទីន ដែលត្រូវបានកាត់ទោសពីបទវាយប្រហារដ៏សាហាវ៕