UN៖ យោងតាមអង្គការសហប្រជាជាតិបានឱ្យដឹងថា ប្រជាជនប្រមាណ ៧.១លាននាក់បច្ចុប្បន្ននេះបានផ្លាស់ទីក្នុងស្រុកនៅទូទាំងប្រទេសអ៊ុយក្រែន ខណៈប្រជាជនជាង ៤.៦លាននាក់បានឆ្លងកាត់ព្រំដែនដើម្បីស្វែងរកសន្តិសុខ និងសុវត្ថិភាពនៅក្នុងប្រទេសដទៃ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងញូវយ៉ក អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយថា រយៈពេលជិត ៧សប្តាហ៍នៃជម្លោះដ៏ខ្លាំងនៅតែបន្ត ជំរុញឱ្យមានវិបត្តិការផ្លាស់ទីឆាប់រហ័សរបស់ពិភពលោកក្នុងប្រវត្តិសាស្ត្រថ្មីនេះ។ លោក Dujarric បាននិយាយថា ច្រើនជាងពីរភាគបីនៃកុមារអ៊ុយក្រែនបានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ ទឹក និងការដាច់ចរន្តអគ្គិសនី បានធ្វើឱ្យប្រជាជនប្រមាណ ១.៤លាននាក់នៅភាគខាងកើតប្រទេសគ្មានទឹក និងអគ្គិសនីប្រើប្រាស់ ខណៈប្រជាជន ៤.៦លាននាក់ផ្សេងទៀតមានកម្រិតប្រើប្រាស់។ លោក Dujarric បានបញ្ជាក់ជាថ្មីពីបំណងរបស់អង្គការសហប្រជាជាតិ សម្រាប់ការចរចាប្រកបដោយផ្លែផ្ការវាងភាគីនានា សម្រាប់ដំណោះស្រាយសង្គ្រាមរយៈពេលវែង៕
អត្ថបទ៖ ប៊ុនថន