របាយការណ៍៖ អារ៉ាប់រួមបានវាយប្រហារអ៊ីរ៉ង់ដោយសម្ងាត់ អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល

2026/05/12 11:25:37 pm        56

យោងតាមរបាយការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ (ទី១១ ខែឧសភា ឆ្នាំ២០២៦) បានបង្ហាញថា ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) បានធ្វើការវាយប្រហារជាបន្តបន្ទាប់ដោយសម្ងាត់ លើអ៊ីរ៉ង់ ក្នុងអំឡុងពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលដែលកំពុងបន្តមាន។

ដោយបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រភពដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មាន The Wall Street Journal (WSJ) ថា មានការកំណត់គោលដៅមួយ គឺរោងចក្រចម្រាញ់ប្រេង នៅលើកោះ Lavan របស់អ៊ីរ៉ង់។ តាមរយៈប្រភពទាំងនេះ សារព័ត៌មាន WSJ បានឲ្យដឹងថា រោងចក្រចម្រាញ់ប្រេងនោះ ត្រូវបានវាយប្រហារកាលពីដើមខែមេសា នៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump ហៀបនឹងប្រកាសបទឈប់បាញ់ជាមួយអ៊ីរ៉ង់ ដែលបណ្តាលឲ្យមានអគ្គិភ័យដ៏ធំឆាបឆេះឡើង ហើយបានធ្វើឲ្យរោងចក្រនេះមិនអាចដំណើរការបាន។

អ៊ីរ៉ង់បានសងសឹកដោយការបាញ់មីស៊ីលបាលីស្ទិក និងយានដ្រូនទៅអារ៉ាប់រួម និងគូវ៉ែត។ ម្នាក់ ក្នុងចំណោមប្រភពទាំងនេះ បាននិយាយថា សហរដ្ឋអាមេរិកបានស្វាគមន៍ការចូលរបស់អារ៉ាប់រួមដោយស្ងាត់ៗ ក្នុងសង្គ្រាមនេះ។ របាយការណ៍របស់សារព័ត៌មាន WSJ បានឲ្យដឹងទៀតថា អ៊ីរ៉ង់បានកំណត់គោលដៅអារ៉ាប់រួមច្រើន ជាងប្រទេសដទៃទៀត រួមទាំងអ៊ីស្រាអែលផងដែរ ដោយបានធ្វើការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាង ២.៨០០លើក លើប្រទេសឈូងសមុទ្រមួយនេះ។

ក្រសួងការបរទេសអារ៉ាប់រួម មិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ពាក់ព័ន្ធនឹងការវាយប្រហារនេះ នៅពេលដែលសារព័ត៌មានបានស្នើឲ្យធ្វើការពន្យល់។ តែយ៉ាងណាក្ដី ក្រសួងបានចង្អុលបង្ហាញទៅសេចក្តីថ្លែងការណ៍ចេញផ្សាយកាលពីមុន ដែលបានសង្កត់ធ្ងន់លើសិទ្ធិរបស់ទីក្រុង Abu Dhabi ក្នុងការឆ្លើយតបទៅនឹងសកម្មភាពអរិភាព៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm