ចំហេះព្រៃទូទាំងពិភពលោកកើនឡើងខ្ពស់បំផុត ខណៈកម្ដៅក្ដៅខ្លាំងមិនធ្លាប់មាន ជិតកើតឡើង

2026/05/12 11:37:27 pm        57

នាថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះ អ្នកវិទ្យាសាស្ត្របានព្រមានថា បម្រែបម្រួលអាកាសធាតុបានជំរុញឲ្យមានការកើនឡើងនូវចំហេះព្រៃ នៅទ្វីបអាហ្វ្រិក អាស៊ី និងកន្លែងផ្សេងទៀត នៅឆ្នាំនេះ ដោយស្ថានភាពត្រូវបានគេរំពឹងថា នឹងកាន់តែអាក្រក់ទៅៗ នៅពេលដែលរដូវក្តៅនៅអឌ្ឍគោលខាងជើង ខិតជិតមកដល់ និងគំរូអាកាសធាតុ El Nino ចាប់ផ្តើម។

ចំហេះឆេះព្រៃ ចាប់ពីខែមករា ដល់ខែមេសា បានបណ្តាលឲ្យមានការខូចខាតកម្រិតមិនធ្លាប់មានពីមុន ដោយបានដុតបំផ្លាញផ្ទៃដីជាង ១៥០លានហិកតា ដែលជាកម្រិតខ្ពស់ជាង ២០ភាគរយលើកំណត់ត្រាពីមុន។ នេះបើយោងតាមទិន្នន័យដែលចងក្រងដោយ World Weather Attribution (WWA) ជាក្រុមស្រាវជ្រាវដែលសិក្សាពីផលប៉ះពាល់ ដោយសារការឡើងកម្ដៅផែនដី អំឡុងពេលមានអាកាសធាតុអាក្រក់ខ្លាំង។

ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា កំណត់ត្រាសីតុណ្ហភាព អាចត្រូវបានបំបែកនៅឆ្នាំនេះ ដែលបណ្តាលឲ្យមានគ្រោះរាំងស្ងួតយ៉ាងទូលំទូលាយ ក៏ដូចជាចំហេះព្រៃ ដោយផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុដែលបង្កឡើងដោយស្នាដែមនុស្ស មានសភាពកាន់តែធ្ងន់ធ្ងរឡើងដោយសារឥទ្ធិពលបាតុភូត «អែលនីណូ» ដ៏ខ្លាំងក្លា។

លោក Theodore Keeping អ្នកជំនាញខាងចំហេះព្រៃពីស្ថាប័ន Imperial College London និងជាផ្នែកនៃក្រុម WWA បាននិយាយថា៖ «ខណៈពេលដែលនៅក្នុងតំបន់ជាច្រើននៃពិភពលោក រដូវចំហេះព្រៃសកលមិនទាន់កើនឡើងខ្លាំងនៅឡើយ ការចាប់ផ្តើមយ៉ាងឆាប់រហ័សនេះ រួមផ្សំជាមួយនឹងការព្យាករអាកាសធាតុ El Nino មានន័យថា យើងកំពុងសម្លឹងមើលឆ្នាំដ៏ធ្ងន់ធ្ងរមួយកើតឡើង»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        61
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        90
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm