មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ បាននិយាយថា មនុស្ស ៧នាក់ក្នុងនោះមានមន្ត្រីនគរបាល ពីរនាក់ និងជនស៊ីវិល ៧នាក់ ត្រូវបានសម្លាប់ និងរាប់សិបនាក់ រងរបួស នៅក្នុងការផ្ទុះនៅផ្សារមួយនៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នៅថ្ងៃអង្គារនេះ ដែលជាការវាយប្រហារដ៏សាហាវលើកទី ២ នៅក្នុងតំបន់នេះ ក្នុងរយៈពេល ៤ថ្ងៃ។
ការផ្ទុះគ្រាប់បែក ដែលបានកើតឡើងនៅក្នុងស្រុក Tehsil Sarai Nawrang Bazar ជិតស្រុក Bannu ជាប់ព្រំដែនជាមួយអាហ្វហ្គានីស្ថាន គំរាមកំហែងដល់ការបញ្ឆេះភាពតានតឹងឡើងវិញរវាងប្រទេសជិតខាង ដែលយោធារបស់ពួកគេ បានប៉ះទង្គិចគ្នាយ៉ាងខ្លាំង នៅឆ្នាំនេះ។

រថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យ ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ភ្នាក់ងារដែលពាក់ព័ន្ធនឹងសកម្មភាពជួយសង្គ្រោះ។
លោក Nawrang Saeed Khang អនុប្រធាននគរបាលតំបន់ Bannu បាននិយាយថា អ្នកដែលមានរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នៅក្នុងតំបន់នេះ ជាបន្ទាន់៕
