គយនិងរដ្ឋាករ ប្រមូលចំណូលបានជាង ៥៩៧ លានដុល្លារអាមេរិក ក្នុងរយៈពេលបីខែនេះ

2022/04/13 07:49:19 pm        1.0 K

ភ្នំពេញ៖ ក្នុងរយៈពេល ៣ខែដើមឆ្នាំនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានជាង ២ ៤២៨ ប៊ីលានរៀល ស្មើជាង ៥៩៧ លានដុល្លារអាមេរិក ត្រូវជាប្រមាណ ២៣ ភាគរយ នៃផែនការ​កំណត់​ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញតួរលេខឲ្យដឹង នៅកិច្ចប្រជុំបូក​សរុប​លទ្ធផល​ការងារ​គយ​ និងរដ្ឋាករប្រចាំត្រីមាសទី១ ឆ្នាំ២០២២ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២នេះ, សម្រាប់​ការប្រមូលចំណូល ក្នុងរយៈពេល ៣ខែ ដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូល​ចំណូល​បាន​ចំនួនជាង ២ ៤២៨ ប៊ីលានរៀល ស្មើនឹងជាង ៥៩៧ លានដុល្លារអាមេរិក ត្រូវប្រមាណ ២៣.២% នៃ​ផែនការកំណត់ដោយច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្នុង​នោះ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នាក្នុងឆ្នាំ ២០២១​ លទ្ធផលនៃការចំណូលនេះ បាន​ថយចុះជាង ៦១ ប៊ីលានរៀល ​ដែល​ត្រូវ​ជា​ប្រមាណ ២.៥% ។

ចំណែកចំណូលតាមប្រភេទពន្ធ និងអាករ ដែលគយ និងរដ្ឋាករប្រមូលបានវិញ រួមមាន៖ អាករលើ​តម្លៃ​បន្ថែម មានចំនួនជាង ៩៤៣ ប៊ីលានរៀល ​ត្រូវជិត ៣៩% នៃចំណូលសរុប, អាករពិសេស​មានចំនួនជិត ៨៩៥ ប៊ីលានរៀល ត្រូវជិត ៣៧%, ពន្ធគយមានជាង​ ៤៣៦ ប៊ីលានរៀល​ ត្រូវ ១៨%, អាករបន្ថែម​លើ​ផលិតផល​ប្រេងជិត១០១ ​ប៊ីលានរៀល​ ត្រូវជាង ៤%, និងអាករនាំចេញ និង​កម្រៃផ្សេងៗ មានចំនួនជិត ​៥៣ ប៊ីលានរៀល ​ត្រូវជាង ២% នៃចំណូលសរុប។

ដោយឡែកតួលេខ​ទំហំពាណិជ្ជកម្មរបស់កម្ពុជា៖ ក្នុងរយៈពេល ៣ខែនេះដែរ ធៀបនឹងរយៈពេល​ដូចគ្នា ក្នុងឆ្នាំ២០២១ មាន​បម្រែបម្រួលខ្លះៗដូចជា៖ ​ការនាំចេញផលិតផលកាត់ដេរ ​មានចំនួន ៣ ១៥៥ លាន​ដុល្លារ​អាមេរិក ​កើនឡើង​ប្រមាណជិត ​៦២៧ លាន​ដុល្លារអាមេរិក ​ស្មើ ២៤.៨%, ការនាំ​ចេញ​ផលិតផល​វិនិយោគ​មិនមែន ​កាត់ដេរដូចជា៖ កង់ គ្រឿង​បំណែក​អេឡិចត្រូនិច បង្គុំខ្សែភ្លើង គ្រឿងបន្លាស់​រថយន្ត អំពូល​លម្អ ​ផលិតផលពីឈើ ​ផលិតផល​ប្លាស្ទិក​ ស្បែកសត្វកែច្នៃ និង​ផលិតផលផ្សេងៗទៀត ​មានចំនួន​ជិត ១ ២១៣ ​លានដុល្លារអាមេរិក​ កើនឡើងជាង ៣៣៥ លាន​ដុល្លារអាមេរិក ស្មើជាង ៣៨%, ការ​នាំ​ចេញ​កសិផល​សរុប​មានតម្លៃជាង ១ ១២៣ លាន​ដុល្លារអាមេរិក ​កើនឡើងជាង​ ១០៧ លាន​ដុល្លារ​អាមេរិក ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        342
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        409

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm