សហភាពអឺរ៉ុប (EU)កំពុងមានគម្រោងអញ្ជើញមន្ត្រីមកពីរដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថានមកកាន់ទីក្រុងប្រ៊ុចសែលសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់ពួកគេ ដើម្បីពិភាក្សាអំពីវិធីបញ្ជូនជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថានមួយចំនួនត្រឡប់ទៅប្រទេសអាហ្វហ្គានីស្ថានវិញ។

បណ្តាប្រទេសលោកខាងលិច បានបដិសេធមិនទទួលស្គាល់តាលីបង់ ចាប់តាំងពីក្រុមអ្នកប្រយុទ្ធឥស្លាមបានវិលត្រឡប់មកកាន់អំណាចវិញ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពី ៥ឆ្នាំមុន ដោយផ្តួលរំលំរដ្ឋាភិបាលដែលត្រូវបានគាំទ្រដោយកងទ័ពសហរដ្ឋអាមេរិក និងអង្គការណាតូអស់ រយៈពេលពីរទសវត្សរ៍។
អ្នកនាំពាក្យសហភាពអឺរ៉ុប បាននិយាយថា កិច្ចប្រជុំនៅទីក្រុងប្រ៊ុចសែលដែលបានគ្រោងទុក កំពុងត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងសំណើពីរដ្ឋសមាជិកEU ជាច្រើន។ ពុំទាន់មានកាលបរិច្ឆេទត្រូវបានកំណត់នៅឡើយទេ ហើយកិច្ចប្រជុំនេះមិនមានន័យថា សហភាពអឺរ៉ុបបានទទួលស្គាល់តាលីបង់នោះទេ។
កិច្ចប្រជុំនេះហាក់ដូចជាដំណើរទស្សនកិច្ចដែលបានប្រកាសជាសាធារណៈលើកដំបូងដោយមន្ត្រីតាលីបង់មកកាន់ទីក្រុងប្រ៊ុចសែល ទោះបីជាអ្នកនាំពាក្យ បាននិយាយថា លោកមិនអាចបញ្ជាក់រឿងនេះ បានក៏ដោយ៕
