ប្រធានក្រុមទទួលភារកិច្ចរបស់អង្គការសហប្រជាជាតិ មានបំណងទប់ស្កាត់វិបត្តិមនុស្សធម៌ដែលនឹងមកដល់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានថា មនុស្សរាប់លាននាក់អាចប្រឈមនឹងភាពអត់ឃ្លាន និងទុរ្ភិក្ស ប្រសិនបើផលិតផលជី មិនត្រូវបានអនុញ្ញាតឱ្យឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលឆាប់ៗនេះទេ។ ផលិតផលជី ប្រហែលមួយភាគបីរបស់ពិភពលោក ជាធម្មតាឆ្លងកាត់តាមផ្លូវទឹកនៅឈូងសមុទ្រ។
លោក Jorge Moreira da Silva នាយកប្រតិបត្តិនៃការិយាល័យសេវាគម្រោងអង្គការសហប្រជាជាតិ (UNOPS) និងជាមេដឹកនាំក្រុមការងារទទួលភារកិច្ច បាននិយាយក្នុងបទសម្ភាសន៍ថា «យើង មានពេលពីរទៅបីសប្តាហ៍ខាងមុខ ដើម្បីទប់ស្កាត់អ្វីៗដែលទំនងជាវិបត្តិមនុស្សធម៌ដ៏ធំ»។

លោកបាននិយាយថា «យើងអាចនឹងមើលឃើញវិបត្តិដែលនឹងបង្ខំឲ្យមនុស្ស ៤៥ លាននាក់បន្ថែមទៀត ធ្លាក់ចូលទៅក្នុងភាពអត់ឃ្លាន និងទុរ្ភិក្ស»។

