Amnesty៖ ជនស៊ីវិលយ៉ាងតិច ១០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារតាមអាកាសរលើផ្សារ នៅនីហ្សេរីយ៉ា

2026/05/13 12:26:19 am        66

អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានឲ្យដឹងនៅថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះថា យ៉ាងហោចណាស់ជនស៊ីវិល ១០០នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារតាមអាកាសរបស់យោធានីហ្សេរីយ៉ា លើផ្សារដ៏មមាញឹកមួយកន្លែង នៅភាគពាយ័ព្យនៃរដ្ឋ Zamfara ដោយជំរុញឲ្យអាជ្ញាធរបើកការស៊ើបអង្កេតបន្ទាន់។

ការវាយប្រហារតាមអាកាស ដែលបានវាយប្រហារផ្សារដាច់ស្រយាលឈ្មោះ Tumfa ក្នុងតំបន់ Zurmi កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក គឺជាការវាយប្រហារលើកទី២ ដែលបានសម្លាប់មនុស្សរាប់សិបនាក់នៅក្នុងផ្សារដ៏មមាញឹក នៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា ក្នុងរយៈពេលត្រឹមតែមួយខែ។

Amnesty បានឲ្យដឹងទៀតថា អ្នករងរបួសរាប់សិបអ្នកទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងរដ្ឋ Zurmi និងរដ្ឋ Shinkafi ដែលនៅក្បែរនោះ ដោយបន្ថែមថា ភាគច្រើននៃអ្នកស្លាប់ទាំងនោះ គឺជាស្ត្រី និងក្មេងស្រី។

យោធានីហ្សេរីយ៉ាមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ប៉ុន្តែពីមុន បានបដិសេធថា ខ្លួនមិនបានកំណត់គោលដៅលើជនស៊ីវិលទេ ដោយនិយាយថា ការវាយប្រហារតាមអាកាស គឺផ្អែកលើព័ត៌មានចារកម្ម និងវាយប្រហារតែក្រុមសកម្មប្រយុទ្ធប៉ុណ្ណោះ។

ដោយសំអាងដក់សាក្សី អង្គការនេះបានឲ្យដឹងថា យន្តហោះយោធាត្រូវបានគេប្រទះឃើញហោះជុំវិញតំបន់នោះ នៅថ្ងៃត្រង់ ហើយបានត្រឡប់មកវិញប្រហែល ២ម៉ោងក្រោយ និងបានវាយប្រហារផ្សារដ៏មមាញឹកនោះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        181
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        221
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm