UN៖​​ជនស៊ីវិល​អាហ្វហ្គានីស្ថាន​ជាង​​៣៧០​​នាក់ស្លាប់ ក្នុងជម្លោះ​​​ជាមួយ​​​​ប៉ាគីស្ថាន​​​ក្នុង​រយៈពេល​​៣​​ខែ​​​​

2026/05/13 12:43:43 am        55

អង្គការសហប្រជាជាតិ​បានរាយការណ៍​នៅថ្ងៃអង្គារ​​ទី​១២​​ឧសភានេះ ​ថា ជនស៊ីវិល​​អាហ្វហ្គានីស្ថាន​​​យ៉ាង​​ហោចណាស់​​៣៧២​​​ ​​បានស្លាប់​​​ក្នុងជម្លោះ​​រវាង​​កងកម្លាំង​រដ្ឋាភិបាល​ ​​និង​​ប៉ាគីស្ថាន​ ​​​ក្នុង​រយៈពេល​៣​ខែ​ដំបូង​​​នៃឆ្នាំនេះ ​​ក្នុង​នោះ​ ការស្លាប់ជាងពាក់កណ្ដាល​​ដោយសារ​ការវាយ​ប្រហារ​​តាមអាកាស​លើ​​មជ្ឈមណ្ឌល​​​ព្យាបាល​​អ្នកញៀន​ថ្នាំ​ ក្នុង​ទីក្រុង​​ ​ Kabul។ ​ ​​

ទំនាក់​ទំនង​​រវាង​​ទីក្រុង​ Islamabad​ និង​Kabul ​​​បាន​​ដុនដាបខ្លាំង ចាប់តាំងពី​​ក្រុមតាលីបង់​​បាន​ត្រឡប់ទៅកាន់អំណាច​វិញ​​ ​​ក្នុង​ឆ្នាំ​​​២០២១​ ​​និង​​​​បាន​ផ្ទុះឡើង​នូវអ្វីដែល​​​​រដ្ឋមន្ត្រីការពារជាតិ​​​ប៉ាគីស្ថាន​​ បានហៅថា​ជា​សង្គ្រាមបើកចំហរ​ ​ក្នុងខែ​​កុម្ភៈ​​ឆ្នាំ​២០២៦​​នេះ​។ ​​

ទីក្រុង​ Islamabad ​បានចោទ​ប្រកាន់​​រដ្ឋាភិបាល​​តាលីបង់​​អាហ្វហ្គានីស្ថាន ​​ពី​បទ​ផ្ដល់​ទីជម្រក​ដល់​​​ក្រុមសកម្មប្រយុទ្ធ​ដែល​នៅពីក្រោយការវាយប្រហារ​ចេះតែ​កើនឡើង​ ​ពិសេស​ ក្រុម​​ប៉ាគីស្ថានតាលីបង់​ (Pakistan Taliban) ដែលបានបង្កើតយុទ្ធនាការ​​​ហិង្សា​​​រយៈពេលជាច្រើនឆ្នាំមក​នេះ​ ។ ​​  ​

មន្ត្រីអាហ្វហ្គានីស្ថានបដិសេធការចោទប្រកាន់នេះ ហើយបានឆ្លើយតបថា ប៉ាគីស្ថានផ្តល់ជម្រកដល់ក្រុមអរិភាព និងមិនគោរពអធិបតេយ្យភាពរបស់ខ្លួន។

បេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន (UNAMA) បាននិយាយថា ចន្លោះពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ UNAMA បានកត់ត្រាចំនួនជនស៊ីវិលសរុប​៣៧២ នាក់ត្រូវបានសម្លាប់ និង៣៩៧ នាក់រងរបួស ព្រោះអំពើហិង្សាប្រដាប់អាវុធឆ្លងព្រំដែន រវាងកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន និងកងកម្លាំងយោធាប៉ាគីស្ថាន។ ​ ​

នៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរចំពោះរបាយការណ៍នេះ ប៉ាគីស្ថាន​ ​បាននិយាយថា ជនស៊ីវិល និងបុគ្គលិកសន្តិសុខប៉ាគីស្ថានចំនួន១៣០​ នាក់ត្រូវបានសម្លាប់ចាប់តាំងពីដើមឆ្នាំនេះ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        26
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        25
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        37

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm