មូលនិធិកូកា-កូឡា នាំយកទឹកស្អាតជូន សិស្សានុសិស្ស និងពលរដ្ឋនៅខេត្តស្ទឹងត្រែង

2022/04/13 02:47:03 pm        306

ស្ទឹងត្រែង ៖ កិច្ចសហការ ជា មួយ មូលនិធិ Planet Water បាននាំមកនូវការតម្លើងប៉ម ចម្រោះ ទឹកស្អាត Aqua Tower ទី៣៥ នៅសាលាបឋមសិក្សា ហ៊ុន សែន បាចុងខេត្តស្ទឹងត្រែងដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាតព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។

​លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡាមានប្រសាសន៍ថាមូលនិធិកូកា-កូឡាមានប្រវត្តិ យូរ អង្វែងមក ហើយ នៅទូទាំងពិភពលោកក្នុងការគាំទ្រគម្រោងនានាលើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញយើង មានមោទនភាពដែលការឧបត្ថម្ភគាំទ្ររបស់យើងដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសារប្រកបដោយសុវត្ថិភាព និងឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមបំណាច់ឆ្នាំ២០២២នេះ។បច្ចេកវិទ្យាប៉ម ចម្រោះទឹកស្អាតAqua Tower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរីប្រូតូហ្សូអាវីរុសភ្នាក់ងារបង្ករោគ និងសារធាតុកខ្វក់ ផ្សេងទៀតដែលធំជាង០,០១ មីក្រូនហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍នូវ ទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។ ក្រៅពីទឹកស្អាត សម្រាប់បរិភោគគម្រោង Aqua Tower ក៏ផ្តល់ជូនសាលារៀននិងសហគមន៍ជនបទនូវកន្លែងលាងសម្អាតដៃនិងអនាម័យផងដែរ។ កន្លែងលាងដៃ ត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត Aqua Tower នីមួយៗហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀនដោយកន្លែងលាង ដៃនីមួយៗមានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃនិង បដាផ្ទាំងផ្សព្វផ្សាយអមដោយសារយល់ដឹងអំពីការលាងដៃ និង ការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមរដ្ឋាភិបាលកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមូលនិធិ កូកា-កូឡា និងក្រុមហ៊ុនកូកា-កូឡាកម្ពុជា ដែលបានជួយលើកកម្ពស់ សុខភាព និងអនាម័យ នៅទូទាំង ប្រទេស កម្ពុជា។ នេះគឺជាAqua Towers មួយក្នុងចំណោមAqua Towers ជាច្រើនដែលក្រុមហ៊ុនបាន និង កំពុងផ្តល់នៅទូទាំងប្រទេសហើយនឹងរំពឹងថាផ្តល់ផលជាវិជ្ជមានដល់ជីវិតប្រជាជនកម្ពុជាជាច្រើន។

បើតាមលោក Mark Steele ស្ថាបនិក និងជានាយកប្រតិបត្តិរបស់មូលនិធិPlanet Water បានមានប្រសាសន៍ថាឥទ្ធិពលដែលយើងកំពុងបង្កើតមិនអាចវាស់បានដោយតួលេខនោះទេតែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាតពួកយើងកំពុងធ្វើឱ្យប្រសើរឡើង នូវ សុខភាព និង គុណភាព ជីវិត សម្រាប់បុគ្គលរាប់ពាន់នាក់ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្ត ទុកដាក់របស់ពួកគេទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិតជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ។

សូមបញ្ជាក់ថាចាប់តាំងពីឆ្នាំ២០១០មកមូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង១៣ លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ៕​អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        233
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        122
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm