ប្រធានាធិបតីកេនយ៉ាលោក William Ruto និងប្រធានាធិបតីបារាំងលោក Emmanuel Macron និយាយថា ពួកគេគាំទ្រការតំណាងអចិន្រ្តៃយ៍សម្រាប់អាហ្វ្រិក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ស្របពេលដែលពួកគេនិយាយនៅក្នុងកិច្ចប្រជុំកំពូលអាហ្វ្រិកឆ្ពោះទៅមុខ នៅទីក្រុង Nairobi ។
លោក Ruto និយាយថា វាមិនអាចការពារបាន និងមិនសមហេតុសមផលនោះទេ កាលដែលអាហ្វ្រិក ត្រូវបានដកចេញពីតំណាងអចិន្រ្តៃយ៍នៅក្រុមប្រឹក្សាសន្តិសុខ គឺការសម្រេចចិត្តមួយដែលសមាជិក UN ផ្សេងទៀត មានកាតព្វកិច្ចអនុវត្តតាម ។

គួរឲ្យដឹងថា សហរដ្ឋអាមេរិក អង់គ្លេស បារាំង ចិន និងរុស្ស៊ី គឺជាសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខ UNដែលមានសមាជិក ១៥ប្រទេស ។
លោក Macron និយាយថា បារាំងគាំទ្ររបៀបវារៈដែលអាហ្វ្រិកត្រូវតំណាងឲ្យក្រុមប្រឹក្សាសន្តិសុខ UN ដូចដែលសហភាពអាហ្វ្រិកបានក្លាយជាសមាជិកនៅក្នុងក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ G20 កាលពីឆ្នាំ ២០២៣ ។
លោកនិយាយផងដែរថា បារាំងនឹងធ្វើឲ្យសម្រេចរបៀបវារៈបង្កើតឡើងជាមួយក្រុមមេដឹកនាំអាហ្វ្រិក នៅកិច្ចប្រជុំកំពូល G7 ក្នុងប្រទេសបារាំងនាខែក្រោយ ក៏ដូចជាគាំទ្រឲ្យអាហ្វ្រិកមានអ្នកតំណាងកាន់តែល្អប្រសើរជាងនេះ នៅក្នុងស្ថាប័នហិរញ្ញវត្ថុសកល ៕
