ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen និយាយនៅថ្ងៃអង្គារនេះថា សហភាពអឺរ៉ុបកំពុងធ្វើការលើនិយ័តកម្មប្រឆំាងបណ្តាញព័ត៌មានសង្គម ដើម្បីការពារកុមារ និងយុវជន ។
លោកស្រីនិយាយក្នុងសុន្ទរកថានៅទីក្រុង Copenhagen ថា ផលប៉ះពាល់ជាច្រើនកើតមានចំពោះកុមារ និងយុវជន ដោយសារបណ្តាញព័ត៌មានសង្គម មិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែគឺជាលទ្ធផលនៃគំរូធុរកិច្ចដែលធ្វើឲ្យមានចំណាប់អារម្មណ៍លើកុមាររបស់ពួកយើងថាវាគឺជាទំនិញ ។
លោកស្រីបន្តថា សហភាពអឺរ៉ុប មានគោលដៅពិសេសលើកម្មវិធី TikTok, X, Instagram និង Facebook ។ ពួកយើងនឹងចាត់វិធានការប្រឆាំង TikTok ហើយនិងការរចនាធ្វើឲ្យញៀនរបស់វា ឬមាតិការបស់វាជាដើម ។
លោកស្រីនិយាយទៀតថា វិធានការមានដូចគ្នាចំពោះ Meta ពីព្រោះពួកយើងមានជំនឿថា Instagram និង Facebook ពុំបានអនុវត្តអាយុអតិបរមាសម្រាប់កុមារ ១៣ឆ្នាំនោះទេ ។
ខណៈពេលនោះដែរ គណៈកម្មការអឺរ៉ុប បានចាប់ផ្តើមផងដែរបណ្តឹងរបស់ខ្លួនប្រឆំាងនឹងក្រុមហ៊ុន X សម្រាប់ការប្រើប្រាស់ឧបករណ៍បញ្ញាសិប្បនិម្មិត Grok បង្កើតបានជារូបភាពអាសអាភាសន៍របស់ស្រ្តី និងកុមារ ៕