រុស្ស៊ីប្រាប់​ថា កងកម្លាំងរបស់ខ្លួន បន្ត «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន ក្រោយ​បញ្ចប់​បទឈប់បាញ់

2026/05/13 02:15:26 am        59


ប្រទេស​រុស្ស៊ី នៅ​ថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះ បាន​ឲ្យ​ដឹង​ថា កងកម្លាំងរបស់ខ្លួន បានបន្ត «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ បាន​ឈាន​ដល់​ទី​បញ្ចប់​កាល​ពី​យប់ថ្ងៃចន្ទ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ទីក្រុងមូស្គូបាន «គោរពយ៉ាងតឹងរ៉ឹង» ចំពោះ​បទឈប់បាញ់ដែលចាប់ផ្តើមនៅថ្ងៃទី៨ ខែឧសភា ខណៈពេលដែលចោទប្រកាន់អ៊ុយក្រែនថា បានរំលោភលើបទឈប់បាញ់ចំនួន ៣០.៣៨៣ដង​។

ក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើបណ្ដាញ​សង្គម Max របស់​រុស្ស៊ី ក្រសួង​បានឲ្យ​ដឹង​ថា៖ «ទោះបីជាមានការប្រកាសបទឈប់បាញ់ក៏ដោយ ក៏​កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានធ្វើការវាយប្រហារ ដោយប្រើប្រាស់​យានដ្រូន​ និងបាញ់កាំភ្លើងធំទៅលើទីតាំងកងទ័ពរុស្ស៊ី»។

ជាមួយ​គ្នានេះ ក្រសួងក៏បានអះអាងផងដែរថា អ៊ុយក្រែនបានវាយប្រហារ​ដោយ​យានដ្រូន​ចំនួន ៥.៨២៥​គ្រឿង កាល​ពី​ថ្ងៃចន្ទ ដោយបន្ថែមថា រុស្ស៊ី «បានឆ្លើយតបដូចគ្នា»។

នៅ​មុននេះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអះអាងថា រុស្ស៊ីបានវាយប្រហារ​ដោយ​យានដ្រូន​ជាង ២០០គ្រឿង ពេញមួយយប់ ដោយចោទប្រកាន់ទីក្រុងមូស្គូថា បានជ្រើសរើស «បញ្ចប់បទឈប់បាញ់ដោយផ្នែក»។

គួរបញ្ជាក់​ថា បទឈប់បាញ់រយៈពេល ៣ថ្ងៃ រវាងរុស្ស៊ី និងអ៊ុយក្រែន ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក​ Donald Trump បានផុតកំណត់នៅម៉ោង ២១:០០ ម៉ោង​សកល​ នាថ្ងៃចន្ទ។ លោក Trump បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងមូស្គូ និងគីវ បានយល់ព្រមលើបទឈប់បាញ់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែឧសភា ដោយ​មាន​ការដោះដូរអ្នកទោស ១.០០០នាក់ទៅមកស្មើគ្នា ដោយពណ៌នាអំពីចំណាត់ការ​នេះថា ជាជំហានដែលអាចឆ្ពោះទៅរកការបញ្ចប់សង្គ្រាម៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        65
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm