លោក Putin និយាយ​ថា យុទ្ធនាការ​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​កំពុង​ធ្វើឡើង​តាម​ផែនការ​

2022/04/13 02:53:34 pm        1.3 K

​រុស្ស៊ី៖ ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា រុស្ស៊ី​នឹង​បន្តប្រតិបត្តិការ​យោធា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន រហូតដល់​គោលដៅ​របស់​ខ្លួនត្រូវ​បាន​សម្រេច​តាម​ផែនការ​។​ ​ថ្លែង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីតាំង​បាញ់​បង្ហោះ​យានអវកាស Vostochny នៅ​តំបន់​ចុងបូព៌ា​របស់​រុស្ស៊ី លោក Putin បាន​និយាយ​ថា យុទ្ធនាការ​នេះ​ប្រព្រឹត្ត​ទៅតាម​ផែនការ ហើយ​វា​នឹង​មិនដំណើរការ​លឿន​ជាង​នេះ​នោះ​ទេ ដោយសារ​រុស្ស៊ី​មានបំណង​កាត់បន្ថយ​ការខាតបង់​។​

​លោក Putin និយាយ​ថា ប្រតិបត្តិការ​យោធា​នឹង​បន្ត​រហូតដល់​ការ​បញ្ចប់​ពេញលេញ និង​ការបំពេញភារកិច្ច​ដែល​បាន​កំណត់​។ ​ដោយ​ធ្វើ​អត្ថាធិប្បាយ​លើ​បញ្ហា​សេដ្ឋកិច្ច​រុស្ស៊ី លោក Putin បាន​និយាយ​ថា រុស្ស៊ី​បាន​ទប់ទល់​ទៅ​នឹងទណ្ឌកម្ម​ថ្មី​របស់​ប្រទេស​លោក​ខាង​លិច​ដោយ​ជោគជ័យ​។ មេដឹកនាំ​រុស្ស៊ី​បាន​និយាយ​ថា ប្រព័ន្ធសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ទប់​ទល់នឹង​ផល​ប៉ះពាល់​ នៃ​អ្វី​ដែល​លោក​ចាត់​ទុក​ទណ្ឌកម្មរបស់​លោក​ខាង​លិច​ថា ​ជា​ការ​វាយប្រហារ​ភ្លាមៗ ហើយ​ប្រា​ក់រូ​ប្លិ៍​បាន​ងើបឡើង​វិញ​ពី​ការខាតបង់​របស់ខ្លួន​។​

​លោក Putin បាន​អះ​អាង​ថា ទណ្ឌកម្ម​នឹង​ប្រឆាំង​តបត​ប្រទេស​លោក​ខាង​លិច​។ ជា​ឧទាហរណ៍ លោក​បាន​និយាយ​ថា ការ​រឹតត្បិត​លើ​ការនាំចេញ​ផលិតផល​ជី​ពី​ប្រទេស​រុស្ស៊ី និង​សម្ព័ន្ធមិត្ត​បេឡា​រុសនឹង​ជំរុញ​ឱ្យ​តម្លៃ​ជី​សកល​ឡើងថ្លៃ ដែល​នឹង​នាំ​ទៅ​រក​ការ​ខ្វះខាត​ស្បៀងអាហារ និង​ការ​កើន​ឡើង​លំហូរ​ការ​ធ្វើ​អន្តោប្រវេសន៍​។ លោក Putin ​បាន​និយាយ​ថា ប្រទេស​លោក​ខាង​លិច​គួរតែត្រលប់​ទៅ​រក​ហេតុផល និង​ធ្វើការ​សម្រេចចិត្ត​ដែល​មាន​តុល្យភាព​ដ៏​ប្រសើរ ដោយ​មិន​ប្រឈម​ទៅ​នឹង​ការខាតបង់៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1088
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        533
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm