កាតា និងទួរគី៖ អ៊ីរ៉ង់មិនគួរប្រើប្រាស់ច្រកសមុទ្រ Hormuz ជាអាវុធគំរាមកំហែងរដ្ឋឈូងសមុទ្រទេ

2026/05/13 02:45:22 am        35


អ្នកការទូតជាន់ខ្ពស់ និងជានាយករដ្ឋមន្ត្រីរបស់ប្រទេសកាតា នៅថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) នេះ បានបញ្ជាក់ថា អ៊ីរ៉ង់មិនគួរប្រើប្រាស់ច្រកសមុទ្រ Hormuz ដែលខ្លួនបានបិទខ្ទប់ ចាប់តាំងពីការចាប់ផ្តើមដំបូងនូវសង្គ្រាមមជ្ឈិមបូព៌ា ជាមធ្យោបាយ ដើម្បីគំរាមកំហែងរដ្ឋឈូងសមុទ្រឡើយ។

លោក Sheikh Mohammed bin Abdulrahman Al Thani បាន និងកំពុងថ្លែងនៅឯសន្និសីទសារព័ត៌មានមួយ នៅទីក្រុងដូហា ជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ជាសម្ព័ន្ធមិត្តជិតស្និទ្ធ ដែលបានលេចឡើងក្នុងនាមជាអន្តរការីដ៏សំខាន់ៗ នៅក្នុងកិច្ចចរចាអ៊ីរ៉ង់-អាមេរិក រួមជាមួយប៉ាគីស្ថាន ដែលជាអ្នកសម្របសម្រួល។

រដ្ឋមន្ត្រីកាតា បាននិយាយថា៖ «អ៊ីរ៉ង់មិនគួរប្រើប្រាស់ច្រកសមុទ្រនេះជាអាវុធ ដើម្បីដាក់សម្ពាធ ឬគំរាមកំហែងប្រទេសឈូងសមុទ្រនើឡើយ»។ ហើយបើយោងតាមការបកប្រែជាភាសាអារ៉ាប់នៃការអត្ថាធិប្បាយរបស់ទួរគី លោក Fidan ក៏បាននិយាយផងដែរថា ច្រកសមុទ្រនេះមិនត្រូវ «ប្រើប្រាស់ជាអាវុធ» នោះទេ។

គួរបញ្ជាក់ថា ប្រទេសឈូងសមុទ្របានរងការវាយប្រហារយ៉ាងខ្លាំង ពីអ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាម ដោយទីក្រុងតេអេរ៉ង់ បានកំណត់គោលដៅលើធនធានរបស់សហរដ្ឋអាមេរិក ប៉ុន្តែក៏មានហេដ្ឋារចនាសម្ព័ន្ធស៊ីវិល អាកាសយានដ្ឋាន និងកន្លែងផលិតថាមពលផងដែរ។

ការបិទច្រកសមុទ្រ Hormuz របស់ទីក្រុងតេអេរ៉ង់ ដែលប្រេង និងឧស្ម័នធម្មជាតិប្រហែល ១ភាគ៥ របស់ពិភពលោកជាធម្មតាឆ្លងកាត់ ក៏បានបញ្ឈប់ការនាំចេញផ្លូវសមុទ្រដ៏សំខាន់ សម្រាប់រដ្ឋឈូងសមុទ្រ ដែលសម្បូរថាមពលផងដែរ ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងនោះយ៉ាងខ្លាំង៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm