សម្តេចពិជ័យសេនា ទៀ បាញ់៖ ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធាដោយមិនត្រូវរារែកទៀតនោះឡើយ

2026/05/13 03:32:31 am        740

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ពេលនេះកម្ពុជាចាំបាច់ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកតព្វកិច្ចយោធា ដោយមិនត្រូវរារែកទៀតនោះឡើយ ខណៈច្បាប់នេះគឺដើម្បីឲ្យយុវជនរបស់កម្ពុជា ដែលមានអាយុ១៨ដល់២៥ឆ្នាំចាំបាច់ឲ្យពួកគាត់បានទៅធ្វើការអប់រំ រៀនសូត្រឲ្យស្ទាត់ជំនាញ និងការហ្វឹកហ្វឺនរួមគ្នាជាដើមនោះ។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍BTV នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចពិជ័យសេនាទៀ បាញ់ អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា អស់រយៈពេលជាង៣០ឆ្នាំ បានគូសបញ្ជាក់ថា ពេលនេះគឺដល់ពេលវេលាចាំបាច់ហើយ ត្រូវតែដាក់ឲ្យអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ខណៈយុវជនដែលបានបំពេញភាគច្រើនដាច់ខាត គឺស្ថិតនៅក្នុងការហ្វឹកហ្វឺនប្រមូលផ្តុំ ដូច្នេះកាលណាយកពួកគេ ទៅបំប៉ន់ប្រកបដោយវិន័យត្រឹមត្រូវ នឹងមានឆន្ទៈ ស្មារតីពេញលេញគ្រប់គ្រាន់ ហើយពួកគេនឹងយល់អំពីកាតព្វកិច្ចការពារជាតិមាតុភូមិរបស់ខ្លួនរៀងៗខ្លួនជាក់ជាមិនខាន។

សម្តេចពិជ័យសេនា ក៏បានពន្យល់បន្ថែមទៀតផងដែរថា ច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ មិនមែនជាការចាប់បង្ខំនោះទេ គឺជាឱកាស និងសំណាងរបស់យុវជនខ្មែរទៅវិញទេ ដែលរាជរដ្ឋាភិបាលតម្រូវឲ្យបំពេញកាតព្វកិច្ចយោធានេះដោយសារពួកគេនឹងបានការអប់រំ ហ្វឹកហាត់ និងយល់ដឹងអំពីកាតព្វកិច្ចការពារជាតិជាដើម។

សូមបញ្ជាក់ថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ បានសម្រេចអនុម័ត ច្បាប់ស្តីពី«កតព្វកិច្ចយោធា» ខណៈច្បាប់នេះតម្រូវឲ្យបុរសសញ្ជាតិខ្មែរអាយុចាប់ពី១៨ ដល់២៥ ឆ្នាំត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល២ឆ្នាំ ហើយបុគ្គលដែលគេចវេសពីកាតព្វកិច្ច អាចប្រឈមនឹងការផាកពិន័យ និងផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់៥ឆ្នាំ លើកលែងតែចំពោះភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិប៉ុណ្ណោះ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថារាជរដ្ឋាភិបាលបានរៀបចំដាក់ឱ្យអនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធាថ្មីនៅឆ្នាំ២០២៦នេះ ដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែង ឈរលើច្បាប់របស់កម្ពុជាដែលកំពុងមានជាធរមាន ដោយបានប្រកាសឱ្យប្រើតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៦ ដើម្បីឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ក្លាយជាឧបករណ៍គតិយុត្តរឹងមាំទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត ដើម្បីការពារជាតិនិងប្រជាជនកម្ពុជានោះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm