មន្ត្រីជំនាញសហការគ្នារើសសំរាមសម្អាតតំបន់ទេសចរណ៍ចម្ការស្រល់ ដើម្បី​សោភ័ណភាព​និង​អនាម័យ​ជូន​ភ្ញៀវទេសចរ

2022/04/13 10:52:25 pm        898

មណ្ឌលគិរី៖ នៅថ្ងៃនេះ មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី សហការគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរក្រុងសែនមនោរម្យ និងក្រុមយុវជន (សសយក) នាំគ្នារើសសំរាមសម្អាតតំបន់​ទេសចរណ៍​ក្នុងបរិវេណក្រុងសែនមនោរម្យ ពិសេសតាមបណ្ដោយផ្លូវជាតិលេខ៧៦ ចំណុចចម្ការស្រល់ ដែល​ជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយ ដើម្បីសោភ័ណភាព និងរក្សាអនាម័យជូនអ្នកទេសចរ ដែលនឹងចូលទៅកម្សាន្តច្រើន នាឱកាសបុណ្យចូលឆ្នាំថ្មី។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក កែវ សុភក៌ បានលើកឡើងថា ដោយ​មានការណែនាំ​របស់​ឯកឧត្ដមអភិបាលខេត្តមណ្ឌលគិរី​ ឲ្យមានការសម្អាតទីក្រុង ​ពិសេសគឺតំបន់រមណីយដ្ឋាន មន្ត្រីជំនាញ​មកពីមន្ទីរបរិស្ថាន ​តំបន់ការពារសត្វព្រៃ​ កម្លាំងកងរាជអាវុធហត្ថ អាជ្ញាធរក្រុងសែន​មនោរម្យ ​និងក្រុមយុវជន (សសយក) បានរួមគ្នាជាកម្លាំងដើម្បីសម្អាតក្រុងសែមនោរម្យ ត្រៀម​ទទួល​ភ្ញៀវទេសចរ ដែលចាប់ពីចំណុចចម្ការស្រល់រហូតដល់សួនច្បារនៅក្នុងក្រុង។

អភិបាលក្រុងសែនមនោរម្យ លោក ហៀក សុផាន ក៏បានសំណូមពរទៅដល់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរដែលនឹងចូលទៅលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ សូមចូលរួម​ថែរក្សា​បរិស្ថានទាំងអស់គ្នា ​ដោយការវេចខ្ចប់សំរាមដែលសេសសល់​ ដាក់ក្នុងធុងសំរាមនានា ដែល​មានដាក់នៅបរិវេណសាធារណៈ ព្រោះបើអ្នកទាំងអស់គ្នាចូលរួមសម្អាតបរិស្ថាន នោះសំរាម នឹងមិនមាននោះទេ ។

ក្រុងសែមនោរម្យ ខេត្តមណ្ឌលគិរី ​ជាកន្លែងទាក់ទាញភ្ញៀវទេសចរឲ្យចូលកម្សាន្តច្រើន ប៉ុន្តែ​ទន្ទឹម​នេះ ​ភ្ញៀវទេសចរមួយចំនួន ​ក៏មិនបានគិតគូរពីបញ្ហាបរិស្ថានអនាម័យ​នៅ​កន្លែង​សាធារណៈ ជា​ពិសេស​ចំណុចចម្ការស្រល់ ​ដែលតែងមានភ្ញៀវទេសចរជួបជុំហូបអាហារនៅទីនោះ តែក្រោយ​ពេល​ពួក​គេចេញទៅវិញ ​មិនបានវេចខ្ចប់សំរាមទុកដាក់ឲ្យល្អនោះទេ ​ដូចនេះ​បានបន្សល់នូវសំរាមប្លាស្ទិក​ជាច្រើននៅបរិវេណចម្ការស្រល់ ហើយជារឿយៗ​មន្ត្រីបរិស្ថានបានដើរប្រមូលសំរាម​ទាំងនេះ​យក​ដុត​កម្ទេចចោល ៕អត្ថបទ៖ អ៊ិត ភីរុណ

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        371
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        398
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        506

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm