គណៈកម្មការជំនាញរដ្ឋសភា ជំរុញតុលាការខេត្តកំពង់ស្ពឺ ពន្លឿនការដោះស្រាយ ដើម្បីកាត់បន្ថយការកកស្ទះសំណុំរឿង

2026/05/13 08:15:47 pm        103

កំពង់ស្ពឺ៖ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) នៃរដ្ឋសភា ឯកឧត្តម អង្គវង្ស វឌ្ឍានា បានជំរុញតុលាការខេត្តកំពង់ស្ពឺ ពង្រឹងសមត្ថភាពបន្ថែម និងបង្កើនល្បឿនដោះស្រាយសំណុំរឿង ដើម្បីកាត់បន្ថយការកកស្ទះ សំណុំរឿងនៅតុលាការ និងត្រូវធានាឱ្យបាននូវប្រសិទ្ធិភាព និងសុក្រិត្យភាពសម្រាប់ជនជាប់ចោទ ។

ការជំរុញនេះធ្វើឡើង គ្រាដែលប្រតិភូចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធភាព នៃការអនុវត្តន៍ច្បាប់ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងបញ្ហាប្រឈមនានា ក្នុងវង្វង់វិស័យការងារអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ដែលពាក់ព័ន្ធ និងសមត្ថកិច្ចគណ:កម្មការទី៦ ជាមួយអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងមន្ទីរ ស្ថាប័នជំនាញ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ ។

ក្នុងឱកាសនោះ ឯកឧត្តម អង្គវង្ស វឌ្ឍានា មានប្រសាសន៍ថា តាមបណ្តាសាលាដំបូងខេត្តមួយចំនួន គឺមានការកកស្ទះសំណុំរឿង ដោយសារតែកង្វះមន្ត្រីតុលាការ និងព្រះរាជអាជ្ញា យន្តការដោះស្រាយមានភាពយឺតយ៉ាវ និងកង្វះបន្ទប់សាវនការជាដើម ហើយសំណុំដែលកកស្ទះទាំងនោះភាគច្រើនជាសំណុំរឿង ទំនាស់ដីធ្លី ក្មេងទំនើង និងគ្រឿងញៀន ។

ឯកឧត្តម បានគូសបញ្ជាក់ថា ប៉ុន្តែក្រោយមានកំណែទម្រង់ក្នុងវិស័យយុត្តិធម៌ បញ្ហាទាំងនេះត្រូវបានដោះស្រាយ និងបំពេញបន្ថែម ធ្វើយ៉ាងណាពន្លឿនការរកយុត្តិធម៌ ឱ្យបានឆាប់រហ័ស ព្រមទាំងលើកកម្ពស់សមត្ថភាពស្ថាប័នតុលាការ ក្នុងការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ ហើយការពន្លឿនការដោះស្រាយ ក៏បានដើរតួយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចង្អៀតណែនក្នុងពន្ធនាគារនាពេលបច្ចុប្បន្នផងដែរ ។

កន្លងមក ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានចេញសេចក្តីណែនាំទៅកាន់ប្រធានសាលាដំបូង រាជធានី-ខេត្ត លើការងារនេះ ដើម្បីធានាឱ្យយន្តការដោះស្រាយប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អ ដោយផ្អែកតាមស្មារតីនៃក្រមនីតិវិធីព្រហ្មទណ្ឌ ក្រមព្រហ្មទណ្ឌនិងសារាចរពាក់ព័ន្ធនានា ។

ជាមួយគ្នានេះ ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា ក៏ជំរុញបន្ថែមផងដែរ ទៅដល់អាជ្ញាធរខេត្ត ឱ្យពិនិត្យលទ្ធភាពជម្លោះ ដើម្បីដោះស្រាយក្រៅប្រព័ន្ធតុលាការ តាមយន្តការស្ម័គ្រចិត្ត ដោយផ្តោតលើការសម្រុះសម្រួល និងផ្សះផ្សា ដើម្បីបញ្ចប់វិវាទដោយសន្តិវិធី ។ ការដោះស្រាយតាមរយៈអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ វាមានភាពរហ័ស និងចំណាយតិចផងដែរ ។

សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ស្ពឺ គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តទទួលបានពាក្យបណ្តឹងមានចំនួន ៣៣០ករណី បានដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធ ចំនួន ៧០ករណី ក្នុងនោះ បណ្តឹងពីថ្នាក់ជាតិ ២ករណី និងបណ្តឹងពីប្រជាពលរដ្ឋ៦៨ករណី (ទំនាស់រុំារ៉ៃ១៩-៣២ឆ្នាំ មានចំនួន ១៣ករណី) កំពុងសម្រុះសម្រួលដោះស្រាយនៅថ្នាក់ខេត្ត ៥៨ករណី និងបញ្ជូនទៅអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីបោះត្រាឱ្យអត្ថិភាពគតិយុត្ត ១ករណី ព្រមទាំងបញ្ជូនទៅមន្ទីរជំនាញពាក់ព័ន្ធ រួមនិងអាជ្ញាធរក្រុង ស្រុក ដើម្បីចាត់ការសម្រុះសម្រួលជាសមត្ថកិច្ចចំនួន២០១ករណី ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        78
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        71
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm