អ្នកនយោបាយ គាំទ្រការរៀបចំដាក់ឱ្យអនុវត្ត​ច្បាប់កាតព្វកិច្ចយោធាជា ដើម្បីជាខឿន​ការពារជាតិ​ដ៏រឹងមាំ

2026/05/13 02:49:38 pm        89

ភ្នំពេញ៖ អ្នកនយោបាយបានបង្ហាញការគាំទ្រចំពោះរដ្ឋសភាអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ នីតិវិធីច្បាប់ និងបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា ដោយសារកាតព្វកិច្ចយោធា គឺជាខឿនការពារជាតិដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា និងបានអំពាវនាវឲ្យយុវជននិងយុវតីចូលរួមបំពេញកាតព្វកិច្ចយោធាដើម្បីការពារជាតិ មាតុភូមិ។

ឯកឧត្តម គង្គ់ ប៊ុនធឿន ប្រធានគណបក្សចលនាប្រជាធិបតេយ្យ បានថ្លែងថា គណបក្សចលនាប្រជាធិបតេយ្យ ទទួលយកនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងបទអន្តរាគមន៍ក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៧ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។ ហើយគាំទ្ររដ្ឋសភាដែលបានអនុម័តច្បាប់កាតព្វកិច្ចយោធា និងគាំទ្រទាំងស្រុងនៅខ្លឹមសារ នីតិវិធីច្បាប់ និងបទដ្ឋានទាំងឡាយដែលពាក់ព័ន្ធនឹងកាតព្វកិច្ចយោធា ដោយសារកាតព្វកិច្ចយោធា គឺជាខឿនការពារជាតិដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា។

ចំណែកឯកឧត្តម បូរ៉ា កក្កដា ប្រធានគណបក្សអភិវឌ្ឍន៍កម្ពុជាបានថ្លែងថា គណបក្សអភិវឌ្ឍន៍កម្ពុជាគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងបទអន្តរាគមន៍ក្នុងរដ្ឋសភាទាក់ទងការព្វកិច្ចយោធា។ ហើយការបង្កើតឲ្យមានច្បាប់កាតព្វកិច្ចយោធា គឺពិតជាមានសារសំខាន់ខ្លាងណាស់សម្រាប់កម្ពុជាក្នុងវិស័យការពារជាតិ ពីព្រោះនៅពេលដែលប្រជាពលរដ្ឋបានយល់ដឹងពីច្បាប់កាតព្វកិច្ចយោធា ហើយនៅពេលដែលប្រទេសជាតិមានបញ្ហា គឺមានកម្លាំងទ័ពស្រាប់តែម្តង។ ហើយសូមអំពាវនាវដល់យុវជន យុវតី ទាំងអស់ត្រូវតែមានឆន្ទៈចូលរួមក្នុងការបំបេញកាតព្វកិច្ចយោធា។

សូមជម្រាបថា រដ្ឋសភាអនុម័តឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា កាលពីថ្ងៃ១២ ខែ ឧសភា ឆ្នាំ២០២៦នេះ ក្នុងសំឡេងគាំទ្រ ១១៤ លើ ១១៤ សំឡេង។ ខ្លឹមសារសំខាន់នៃសេចក្តីព្រាងច្បាប់ស្តីពី កាតព្វកិច្ចយោធា បានចែងថា អ្នកជាប់កាតព្វកិច្ច៖ បុរសសញ្ជាតិខ្មែរអាយុពី ១៨ ដល់ ២៥ ឆ្នាំ ត្រូវបំពេញកាតព្វកិច្ចយោធារយៈពេល ២៤ ខែ (រួមទាំងអ្នកមានសញ្ជាតិទ្វេដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា)។ ការស្ម័គ្រចិត្តចំពោះស្ត្រី៖ ចំពោះស្ត្រី មិនតម្រូវជាកាតព្វកិច្ចឡើយ ប៉ុន្តែត្រូវបានលើកទឹកចិត្តឱ្យចូលរួមតាមគោលការណ៍ស្ម័គ្រចិត្ត។ ការលើកលែង៖ ផ្តល់ការលើកលែងចំពោះ ភិក្ខុសង្ឃ បព្វជិតសាសនា អ្នកមានពិការភាព និងអ្នកជំនាញជាន់ខ្ពស់ដែលកំពុងបំពេញបេសកកម្មសំខាន់ៗជូនជាតិ៕ អត្ថបទ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
2026/05/13 05:21:11 pm        1
កម្មកររោងចក្រជាង១ពាន់នាក់ ចូលរួមប្រារព្ធទិវាពិភពលោក ដើម្បីសុវត្ថិភាព និងសុខភាពការងារ
2026/05/13 05:13:30 pm        1
គណៈកម្មការធ្វើជំរឿនមន្រ្តីជួបប្រជុំគ្នាអំពីដំណើរការនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល
2026/05/13 04:25:33 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​EU ជំរុញមធ្យោបាយថ្មីនៃការធ្វើសមាហរ័ណកម្មបណ្តាប្រទេសបាល់កង់ នៅជំនួបកំពូលក្នុងទីក្រុង Bratislava

2026/05/13 06:05:03 pm
​ទួរគី និងអាមេនី ជិតឈានដល់ទំនាក់ទំនងពាណិជ្ជកម្មដោយផ្ទាល់ ដែលជាសញ្ញានៃចំណងមិត្តភាពដ៏កក់ក្តៅ
2026/05/13 06:02:35 pm
​លោក Trump និយាយថា ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ខិតកាន់តែជិតខ្លាំងហើយ
2026/05/13 05:48:54 pm
​តម្លៃប្រេងម៉ាស៊ូតហក់ឡើងខ្ពស់ ធ្វើឲ្យក្រុមប្រជានេសាឥណ្ឌូនេស៊ីជាប់ខ្លួននៅតាមច្រាំងសមុទ្រ
2026/05/13 05:46:25 pm
​ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៨នាក់ នៅភាគខាងត្បូងនៃទីក្រុងបេរូត
2026/05/13 05:44:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/13 08:52:54 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/13 09:40:12 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/09 12:23:17 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/12 01:41:06 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am