ចិនចេញការព្រមាន ជុំវិញការលក់អាវុធរបស់អាមេរិកទៅកោះតៃវ៉ាន់ មុនជំនួបកំពូល រវាង​លោក Trump និង​លោក ស៊ី

2026/05/13 10:09:19 pm        76

នៅថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេសចិនបានបញ្ជាក់ជាថ្មីនូវការប្រឆាំងយ៉ាងខ្លាំងរបស់ខ្លួន ជុំវិញ​ការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ដោយអំពាវនាវឲ្យទីក្រុងវ៉ាស៊ីនតោនគោរពការប្តេជ្ញាចិត្តរបស់ខ្លួន មុនពេលការទៅដល់របស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់កិច្ចប្រជុំកំពូល នៅទីក្រុងប៉េកាំង។

បញ្ហាតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ និងដែលត្រូវបានចិនចាត់ទុកថា ជាទឹកដីរបស់ខ្លួន រួមជាមួយការលក់អាវុធទៅឲ្យទីក្រុងតៃប៉ិ គឺប្រាកដជាត្រូវបានលើក​យក​មក​ពិភាក្សា ក្នុងអំឡុងរយៈ​ពេល ២ថ្ងៃនៃកិច្ចប្រជុំ នាសប្តាហ៍នេះ រវាងលោក Trump និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping)។

សហរដ្ឋអាមេរិកត្រូវបានចងភ្ជាប់ដោយចំណងផ្លូវច្បាប់ ក្នុងការផ្តល់មធ្យោបាយដល់កោះតៃវ៉ាន់ ដើម្បីការពារខ្លួន ទោះបីជាខ្វះចំណងការទូតជាផ្លូវការក៏ដោយ។ កាលពីខែធ្នូឆ្នាំមុន រដ្ឋបាលលោក Trump បានប្រកាសកញ្ចប់លក់​អាវុធចំនួន ១១ពាន់លានដុល្លារ សម្រាប់កោះតៃវ៉ាន់ ដែលជាកញ្ចប់ធំបំផុតមិនធ្លាប់មាន​។

លោកស្រី Zhang Han អ្នកនាំពាក្យការិយាល័យទទួលបន្ទុកកិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន បាននិយាយថា តៃវ៉ាន់ គឺជាបញ្ហាផ្ទៃក្នុង និងជាបញ្ហាសម្រាប់ប្រជាជនចិន។ អំឡុងពេលនិយាយនៅទីក្រុងប៉េកាំង លោកស្រីបានបញ្ជាក់ថា៖ «យើងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះសហរដ្ឋអាមេរិក ដែលពាក់ព័ន្ធក្នុងទំនាក់ទំនងយោធាណាមួយជាមួយតំបន់តៃវ៉ាន់របស់ប្រទេសចិន ហើយប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះការ​លក់​អាវុធរបស់​សហរដ្ឋអាមេរិក​ទៅឲ្យតំបន់តៃវ៉ាន់របស់ប្រទេសចិន។ ជំហរនេះ គឺមិនកែប្រែ និងច្បាស់លាស់ណាស់​»។

លោកស្រី Zhang បានសង្កត់ធ្ងន់ថា កោះតៃវ៉ាន់ គឺជា «ផលប្រយោជន៍ស្នូលរបស់ប្រទេសចិន» ហើយការគោរពតាមការប្តេជ្ញាចិត្តដែលធ្វើឡើងដោយរដ្ឋបាលអាមេរិកជាបន្តបន្ទាប់ គឺជា «កាតព្វកិច្ចអន្តរជាតិដែលភាគីសហរដ្ឋអាមេរិកមានកាតព្វកិច្ចត្រូវបំពេញតាម»។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកមិនបានប្រកាន់ជំហរជាផ្លូវការឡើយ ជុំវិញអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ ក្រោមគោលនយោបាយ «ចិនតែមួយ» របស់ទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែទទួលស្គាល់ ដោយមិនទទួលយកនូវ​ជំហររបស់ទីក្រុងប៉េកាំង ដែលថា កោះនេះជារបស់ចិន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm