សិប្បករប្រេស៊ីលផលិតពាន World Cup ចម្លងជាង ៣០០០ គ្រឿងសង្ឃឹមថាប្រេស៊ីលនឹងនាំយកពានពិតមកផ្ទះ

2026/05/13 10:16:18 pm        244

សិប្បករជនជាតិប្រេស៊ីលលោក Jarbas Meneghini បានផលិតពានចម្លង FIFA World Cup ជាង ៣,០០០ គ្រឿង ដើម្បីជួយលើកទឹកចិត្តអ្នកគាំទ្រប្រេស៊ីលក្នុងក្តីសង្ឃឹមថា ក្រុមសាំបានឹងអាចនាំយកពានមាសពិតត្រឡប់មកវិញពីទ្វីបអាមេរិកខាងជើង។

បុរសវ័យ ៥៨ ឆ្នាំរូបនេះ បាននិយាយថា គំនិតបង្កើតពានចម្លងនេះ កើតឡើងតាំងពីឆ្នាំ ១៩៩៤ នៅពេលដែលលោកបានឃើញ Dunga ប្រធានក្រុមប្រេស៊ីលលើកពាន World Cup បន្ទាប់ពីឈ្នះការប្រកួតនៅសហរដ្ឋអាមេរិក។

«ខ្ញុំបានឃើញ Dunga កាន់ពាន ហើយគិតថាចង់ទិញមួយ ប៉ុន្តែខ្ញុំរកមិនឃើញកន្លែងលក់ទេ។ ដូច្នេះ ខ្ញុំសម្រេចចិត្តផលិតវាដោយខ្លួនឯង ដោយប្រើជំនាញធ្វើលោហៈដែលខ្ញុំបានរៀន»។

បច្ចុប្បន្ន លោកផលិតពានចម្លងពីជ័រប្លាស្ទ័រដោយដៃ និងនាំចេញទៅកាន់ ១៧ ប្រទេសទូទាំងទ្វីបអាមេរិក និងអឺរ៉ុប។ ពានខ្លះត្រូវបានលាបពណ៌មាស ខណៈពានខ្លះទៀតត្រូវបានប៉ូលាបែបក្រូម៉េភ្លឺចាំង។

សិប្បកររូបនេះធ្វើការនៅក្បែរកីឡដ្ឋានប្រវត្តិសាស្រ្ត Maracanã ដែលជាកីឡដ្ឋានដ៏ល្បីល្បាញរបស់ប្រេស៊ីល ហើយលោកក៏លក់ពានទាំងនេះដល់ភ្ញៀវទេសចរ និងអ្នកគាំទ្របាល់ទាត់ផងដែរ។

«ខ្ញុំផលិតពានរាប់ពាន់ពីគំរូតែមួយ។ ខ្លះត្រូវបានលាបពណ៌ ខណៈខ្លះទៀតខ្ញុំធ្វើឱ្យពិសេសជាង ដោយក្រូម៉េធ្វើឱ្យវាភ្លឺចាំង និងអាចឃើញរូបខ្លួនឯងពេលថើបពាន»។

ការផលិតពានចម្លងកើនឡើងរៀងរាល់បួនឆ្នាំម្តងនៃព្រឹត្តិការណ៍ World Cup ដោយសារក្តីសង្ឃឹមរបស់អ្នកគាំទ្រប្រេស៊ីលកាន់តែខ្លាំងឡើង។ ទោះបីជាប្រេស៊ីលជាក្រុមដែលឈ្នះ World Cup ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ មាន ៥ លើកក៏ដោយ ប៉ុន្តែពួកគេមិនទាន់លើកពាននេះម្តងទៀតឡើយ ចាប់តាំងពីឆ្នាំ ២០០២។

សម្រាប់ការប្រកួតឆ្នាំ ២០២៦ ដែលរៀបចំនៅអាមេរិក ម៉ិកស៊ិក និងកាណាដាលោក Meneghini បានផលិតពានចម្លងរួចហើយចំនួន ៦០០ គ្រឿង ដែលជាចំនួនខ្ពស់ជាងមុនយ៉ាងច្រើន បើប្រៀបធៀបនឹង ១០០ ទៅ ២០០ គ្រឿងដែលលោកធ្លាប់ផលិតមុន World Cup កន្លងមក៕ អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm