ក្រុមយុវជនស្រុកត្បូងឃ្មុំរៀបចំសង្ក្រាន បង្ហាញអំពីស្មារតីអរគុណសន្តិភាព

2022/04/13 11:21:26 pm        204

ត្បូងឃ្មុំ​៖​ខណៈថ្ងៃនេះ ជាថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្រុមយុវជនស្រុកត្បូងឃ្មុំ បានរៀបចំអបអរសង្ក្រានឆ្នាំថ្មី ដើម្បីបង្ហាញស្មារតីអរគុណសន្តិភាព។

ក្នុងឱកាសប្រជាពលរដ្ឋនៅទូទាំងប្រទេសចាប់ផ្តើមអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ លោក គន់ រ័ត្នមុនី អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមយុវជនរៀបចំអបអរសង្ក្រាន្តឆ្នាំថ្មី និងកម្មវិធីប្រលងចម្រៀងដែលមានឈ្មោះថា«យុវជនឃុំយើង» នៅវត្តដំណាក់ចារ ភូមិដំណាក់ចារ ស្ថិតក្នុងឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។ ក្នុងពិធីអបអរសង្ក្រានឆ្នាំថ្មីនេះ ក្រុមយុវជនបានបង្ហាញពាក្យស្លោកក្នុងកម្មវិធីរបស់ខ្លួនថា «បេះដូងយុវជន អរគុណសន្តិភាព»។

លោក គន់ រ័ត្នមុនី បានឲ្យដឹងថា សង្រ្កាន្ត «យុវជនឃុំយើង» បានរៀបចំកាន់បង្ហាញអំពីផលិតរបស់កូនខ្មែរបានយ៉ាងស្រស់ស្អាត ក៏ដូចជាការតុបតែងជាច្រើនទៀត ដើម្បីត្រៀមផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋនៅថ្ងៃចូលឆ្នាំ។

លោក គន់ រ័ត្នមុនី បញ្ជាក់ថា ការប្រើប្រាស់ពាក្យស្លោកក្នុងកម្មវិធី «បេះដូងយុវជន អរគុណសន្តិភាព» គឺសំដៅបង្ហាញស្មារតីរបស់ក្រុមយុវជនប្តេជ្ញាការពារសុខសន្តិភាពឲ្យបានគង់វង្សយូរអង្វែង ដើម្បីបន្តទទួលបានការអភិវឌ្ឍ និងរីកចម្រើនបន្ថែមទៀត។

ឦោក គន់ រ័ត្នមុនី បន្តថា ក្រុមយុវជនបានរៀបចំកម្មវិធីសង្រ្កាន្ត ដោយភ្ជាប់ជាមួយនឹងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងការរាំកម្សាន្ត ខណៈលោក ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអញ្ជើញមកកំសាន្ត ក្នុងឱកាសចូលឆ្នាំខ្មែរ។

ការរៀបចំប្រារព្ធពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ២០២២នេះ ជាការរៀបចំលើកដំបូងរបស់កម្ពុជា ក្រោយមានវត្តមានវត្តមានកូវីដ។ តាមរាជធានី-ខេត្ត ជាច្រើនក៏បានរៀបចំកម្មវិធីសង្រ្កាន្ត និង តុបតែង យ៉ាងស្រស់ស្អាត ដើម្បីផ្ដល់ភាពសប្បាយជូនប្រជាពលរដ្ឋ។ ការរៀបចំកម្មវិធីចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ ក៏ស្របពេលដែលកម្ពុជា មានករណីឆ្លងកូវីដធ្លាក់ចុះមកត្រឹម២ខ្ទង់ជាប្រចាំថ្ងៃ និងស្របពេលដែល កម្ពុជាសម្រេចជោគជ័យធំធេងលើការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm