មេដឹកនាំកោះតៃវ៉ាន់ថ្លែងអំណរគុណដល់អាមេរិក ចំពោះការជួយពង្រឹងវិស័យការពារ

2026/05/13 11:35:43 pm        51

មេដឹកនាំកោះតៃវ៉ាន់ លោក Lai Ching-te កាលពីថ្ងៃអង្គារ (ទី១២ ខែឧសភា ឆ្នាំ២០២៦) បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានជួយពង្រឹងវិស័យការពាររបស់កោះនេះ ហើយបាននិយាយថា ទីក្រុងតៃប៉ិនឹងមិនចុះញ៉មជាមួយការដាក់សម្ពាធនោះទេ មុនពេលមានជំនួបកំពូល រវាងមេដឹកនាំសហរដ្ឋអាមេរិក និងចិន នៅទីក្រុងប៉េកាំង នាសប្តាហ៍នេះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កំពុងរៀបចំកិច្ចប្រជុំរយៈពេល ២ថ្ងៃ នៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ ដោយបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន ប្រាកដជានឹងត្រូវបានលើកយកមកពិភាក្សា។

សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះតៃវ៉ាន់ ទោះបីជាមិនមានចំណងការទូតជាផ្លូវការក៏ដោយ និងជាអ្នកលក់អាវុធសំខាន់ សម្រាប់ដែនកោះនេះ។ ប្រទេសចិនតែងតែបង្ហាញការខឹងសម្បាឥតឈប់ឈរ និងបានទាមទារឲ្យបញ្ឈប់ដំណើរការលក់អាវុធ។

ដោយបាននិយាយជាភាសាអង់គ្លេស នៅក្នុងសារវីដេអូមួយទៅកាន់កិច្ចប្រជុំកំពូលប្រទេសប្រជាធិបតេយ្យនៅទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដោយមិនបានសំដៅដោយផ្ទាល់ អំពីកិច្ចប្រជុំ រវាងលោក Trump និងលោក ស៊ី លោក Lai បានលើកឡើងថា៖ «ខ្ញុំសូមថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលបានជួយយើងពង្រឹងសមត្ថភាពការពាររបស់យើង ដែលជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួនចំពោះសន្តិសុខ»។

ជាមួយគ្នានេះ ដោយប្រើប្រាស់ពាក្យពេចន៍ដែលប្រាកដណាស់ធ្វើឲ្យប្រទេសចិនមានកំហឹង លោក Lai បាននិយាយថា៖ «អ្នកកោះតៃវ៉ាន់មិនខ្លបខ្លាចឡើយ នៅចំពោះមុខការកើនឡើងនូវបញ្ហាប្រឈមពីខាងក្រៅ ហើយពួកគេនឹងមិនចុះចាញ់ជាមួយការដាក់សម្ពាធឡើយ។ កោះតៃវ៉ាន់ គឺជាដែនដីឯករាជ្យ និងអធិបតេយ្យ»។

ក្រសួងការបរទេសចិនមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ ប្រទេសចិនមិនពេញចិត្តលោក Lai ឡើយ ហើយចាត់ទុករូបលោកថា ជា «ជនបំបែកខ្លួន«។ ទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀត ចំពោះការស្នើចរចាពីរូបលោក៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        45
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        46
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm