ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយថាសង្រ្គាមនៅអ៊ុយក្រែខិតកាន់តែជិតខ្លាំង ទៅរកការបញ្ចប់ហើយៗលោកមានជំនឿថានឹងមានដំណោះស្រាយរវាងរុស្ស៊ី និងអ៊ុយក្រែន ។ ពេលចាកចេញពីសេតវិមានសម្រាប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន លោកTrump និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនលោកពិតជាគិតថា វាកាន់តែខិតជិតខ្លាំងហើយ ។ សេចក្តីអត្ថាធិប្បាយរបស់លោក Trump បានបន្ទសេចក្តីអត្ថាធិប្បាយធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ីលោកVladimir Putin កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ។ លោក Trump បន្តថា គ្មានការយោគយល់ជាមួយលោក Putinទេកាលដែលរុស្ស៊ីគរទទួលបានតំបន់ Donbas នោះ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងប្រដាប់អាវុធ បានបន្តប្រតិបត្តិការសឹកពិសេសរបស់ខ្លួនឡើងវិញបន្ទាប់ពីបទឈប់បាញ់បានបញ្ចប់ ខណៈអ៊ុយក្រែនបានរាយការណ៍ថាបានវាយវាយរុញច្រានការវាយប្រហាររបស់រុស្ស៊ីដោយជោគជ័យ ។ពួកគេនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កងកម្លាំងរុស្ស៊ីបានគោរពបទឈប់បាញ់ទិវាជ័យជំនះ ចាប់តាំងពីថ្ងៃសុក្រ ដល់ថ្ងៃចន្ទ ៕
