ប្រធានាធិបតីអ៊ុយក្រែនព្រមានអំពីការវាយប្រហារដោយយានដ្រូន​របស់រុស្ស៊ី នៅ​ពេលថ្ងៃ

2026/05/14 01:07:04 am        46

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានអំពីលទ្ធភាព​មាន​ការវាយប្រហារជាបន្ត​បន្ទាប់​ដោយ​យានដ្រូន​របស់រុស្ស៊ី ពេញមួយថ្ងៃពុធ (ទី១៣ ខែឧសភា ឆ្នាំ២០២៦) នេះ​ ដោយនិយាយថា យានដ្រូន​ជាង ១០០គ្រឿង ស្ថិតនៅក្នុងដែនអាកាសរបស់អ៊ុយក្រែន ខណៈដែលទីក្រុងមូស្គូបានប្តូរយុទ្ធសាស្ត្រ ដើម្បីបើក​ការ​វាយប្រហារកាន់តែខ្លាំង ក្នុងអំឡុង​ពេលថ្ងៃ។

លោក Zelensky បានឲ្យ​ដឹង​តាម​រយៈ​សារមួយនៅលើបណ្ដាញ​សង្គម X ថា៖ «រុស្ស៊ីបន្តការវាយប្រហាររបស់ខ្លួន ហើយកំពុងធ្វើដូច្នេះដោយឥតញញើត​ ដោយមាន​ចេតនា​កំណត់គោលដៅលើ​ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងទីតាំងស៊ីវិលរបស់យើង នៅក្នុងទីក្រុងនានា​របស់យើង។

ចាប់តាំងពីការ​ចាប់​ផ្ដើម​​​នៃសង្គ្រាម កាល​ពី​ជាង ៤ឆ្នាំមុន រុស្ស៊ីភាគច្រើនបានធ្វើការវាយប្រហារធំៗ ដោយយានដ្រូន​ និងមីស៊ីល នៅ​ពេលយប់។ តែ​ក្នុងសប្តាហ៍ថ្មីៗនេះ ប្រទេស​នេះ​បានបញ្ជូនយាន​ដ្រូន​ និងមីស៊ីលរាប់រយគ្រឿងម្តងហើយម្តងទៀត ក្នុង​អំឡុង​ពេលថ្ងៃ។

មាន​ការ​កត់​ត្រាកម្រិត​ខ្ពស់​បំផុត​ សម្រាប់ចំនួនអាវុធដែលត្រូវបាន​ប្រើប្រាស់​ក្នុងការវាយប្រហារបែបនេះ កាលពី​ថ្ងៃទី២៤ ខែមីនា។ ការវាយប្រហារក្នុងពេលថ្ងៃ គឺរំខានដល់ជីវិតជនស៊ីវិលកាន់តែច្រើន។

កងទ័ពអាកាសអ៊ុយក្រែន បានរាយការណ៍ថា រុស្ស៊ីបានវាយប្រហារប្រទេសដោយប្រើយានដ្រូន​ចំនួន ១៣៩គ្រឿង ចាប់តាំងពីម៉ោង ៦ល្ងាច (ត្រូវ​នឹង​ម៉ោង ១៥ ម៉ោង​សកល​) កាល​ពី​ថ្ងៃអង្គារ ដែលក្នុងនោះ ១១១គ្រឿង ត្រូវបានបាញ់ទម្លាក់ ឬធ្វើ​ឲ្យ​លែង​ដំណើរការ​។

ទីក្រុងមូស្គូបដិសេធថា មិនបានកំណត់គោលដៅជនស៊ីវិលដោយចេតនានោះ​ទេ ប៉ុន្តែបានសម្លាប់ពួកគេរាប់ពាន់នាក់ក្នុងអំឡុងសង្គ្រាម ហើយបញ្ជាក់​ថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺស្របច្បាប់ ប្រសិនបើ​ធ្វើឲ្យ​សមត្ថភាពប្រយុទ្ធរបស់អ៊ុយក្រែនចុះខ្សោយ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        31

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm