ការវាយប្រហារយានដ្រូនរុស្ស៊ី បានបង្ខំឲ្យអ្នកស្រុករត់ភៀសខ្លួនចេញពីភូមិជួរមុខ Bilenke ស្ថិតក្នុងតំបន់ Zaporizhzhia របស់អ៊ុយក្រែន បើទោះបីជាការប្រកាសបទឈប់បាញ់កាលពីពេលថ្មីៗនេះបានធ្វើឲ្យអ្នកស្រុកមានអារម្មណ៍ធូរស្បើយក៏ដោយ ។
ក្រុមជម្លៀសខ្លួន បាននាំប្តីប្រពន្ធចាស់ៗទៅកាន់ទីសុវត្ថិភាព ក្រោយការវាយប្រហារយានដ្រូនបណ្តាលឲ្យខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ ខណៈនគរបាល និងក្រុមអ្នកជំនាញ នាំគ្នាបោសសម្អាតគ្រាប់រំសេវមិនទាន់ផ្ទុះ ចេញពីតំបន់រស់នៅរបស់អ្នកស្រុក ។ អ្នកស្រុកនាំគ្នានិយាយពីការវាយប្រហារយានដ្រូន Molniya និង FPV ឥតឈប់ឈររបស់រុស្ស៊ី ។
លោកអ៊ំ Olha Zavhorodnya គឺជាអ្នកស្រុកវ័យ ៦២មួយរូបរស់នៅក្នុងភូមិ Bilenke និយាយថា លោកហ៊ាននិយាយថា បទឈប់បាញ់គឺជារឿងមួយ ប៉ុន្តែបញ្ហាត្រង់ថា ពួកយើងមិនហ៊ានដើរទៅណានោះទេ ។
យានដ្រូន FPV មួយគ្រឿងផ្ទុកគ្រឿងផ្ទុះ និងត្រូវបានទើរនៅលើដើមឈើ ត្រូវបានបាញ់ទម្លាក់ដោយនគរបាល ដើម្បីការពារហានិភ័យបន្ថែមទៀត ។
ក្រុមមន្រ្តីក្នុងស្រុកនិយាយថា ពេលដែលហាងបិទទ្វារ ហើយសេវាកម្មដួលរលំដោយសារការវាយប្រហារយានដ្រូនរុស្ស៊ី មនុស្សមិនតិចជាង ២ពាន់នាក់នោះទេ បន្តស្នាក់នៅក្នុងភូមិជិតទន្លេ Dniproមួយនេះ ។ កាលមុនសង្រ្គាមផ្ទុះឡើង ពលរដ្ឋប្រហែល ១ពាន់នាក់ បានរស់នៅក្នុងភូមិ Bilenke ៕

